ពលរដ្ឋរងគ្រោះ៧នាក់ ដែលចោលួចទូរសព្ទដៃ លើផ្លូវថ្មើជើងWalk street សមត្ថកិច្ចចាប់បានប្រគល់សម្ភារៈជូនវិញ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជនសង្ស័យដែលបានធ្វើសកម្មភាពលួចយកទូរសព្ទដៃពីបងប្អូនប្រជាពលរដ្ឋ៧នាក់ ដើរលេងនៅលើផ្លូវថ្មើជើងចតុមុខ(Walk street)កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចប៉ូលីសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នង ការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានហើយ ហើយទូរសព្ទដៃទាំងអស់ដែលចោរលួចយកទៅនោះក៏ត្រូវបានសមត្ថកិច្ចរកឃើញមកវិញ ហើយក៏បានប្រគល់ជូនជន រងគ្រោះរួចរាល់ហើយដែរ កាលពីល្ងាចថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២៥នេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖ មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាមួយនឹងការដករហូតបានទូរសព្ទដៃ មកវិញនេះ ធ្វើឡើងក្រោយពីមានបណ្ដឹងរបស់ជនរងគ្រោះទាំង៧នាក់និងក្រោយពីសមត្ថកិច្ចបានឆែកមើលកាមេរ៉ាសុវត្ថិភាពរបស់សាលារាជធានីភ្នំពេញដែលបានបំពាក់នៅលើដងផ្លូវថ្មើជើងចតុមុខ(Walk street) ទើបកម្លាំងមានសមត្ថកិច្ចនៃនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កំណត់មុខសញ្ញា បាន រហូតឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យទាំងនេះ មកអនុវត្តទោស
ទៅតាមច្បាប់តែម្តង។
ជាមួយគ្នានេះនឹងការងារបង្ក្រាបលើករណីនេះ អាជ្ញាធររាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្ដមឃួងវស្រេង អភិបាលរាជធាន៏និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់និងបានលើក ទឹកចិត្តទៅដល់កងកម្លាំងប៉ូលីសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញផងដែរ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការបង្ក្រាបជនសង្ស័យបាន ព្រមទាំងដកហូតទូរសព្ទដៃទាំងនេះពីហាងបញ្ចាំយកមកប្រគល់ជនរងគ្រោះវិញ នាវេលាម៉ោង១៧:៣០ នាទីល្ងាចថ្ងៃទី០៨ធ្នូ២០២៥នេះ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print