អន្តរជាតិ , ពេលវេលាជួយ ជាសាក្សីប៉ុណ្ណោះ ! ការយល់ខុស ថាពេលវេលា ជួយព្យាបាល មិនដូច្នោះទេ វាគ្រាន់តែ អមដំណើរយើងរកវិធីរស់ និងដោះស្រាយបញ្ហាប៉ុណ្ណោះ ! បើយើងធន់ ជាការអមដំណើរដ៏ផ្លែផ្កា អ្វីៗមិនប្រសើរឡើងដោយឯកឯងទេ បើយើងមិនប្រឹងខ្លួនឯង !
សូមបញ្ជាក់ថា, ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ទូទាំងអាមេរិក អឺរ៉ុប និងអាស៊ី បានរាយការណ៍នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ថា, ប្រទេសថៃគឺជាអ្នកបើកការវាយប្រហារតាមអាកាសមកលើប្រឆាំងប្រទេសកម្ពុជា ដែលជាការដួលរលំដ៏ធ្ងន់ធ្ងរបំផុត កិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមដោយលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដូចជា CNN និង AP បានរាយការណ៍ថា, កងទ័ពអាកាសថៃ បានកំណត់គោលដៅវាយពីលើអាកាស ទៅលើឃ្លាំងអាវុធ មជ្ឈមណ្ឌលបញ្ជាការ និងទីតាំង ភស្តុភាររបស់កម្ពុជា។ ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបក៏បានធ្វើការផ្សព្វផ្សាយរិះគន់បន្តគ្នាដែរ កាសែតTelegram របស់អង់គ្លេស ក៏បានបញ្ជាក់ចង្អុលថា ថៃទម្លាក់គ្រាប់បែក មកលើប្រទេសកម្ពុជា ដែលស្មើបំបែកផែនការសន្តិភាពដែលផ្ដួចផ្ដើមដោយលោកត្រាំ ។ សារព័ត៌មានមជ្ឈិមពាហ៍ បានផ្ដល់ របាយការណ៍ស្រដៀងគ្នា ទូរទស្សន៍របស់ប្រទេសកាដា បានរាយការណ៍ ដោយស្រង់សម្ដីថៃ ដែលទទួលស្គាល់ថា បានប្រើយន្តហោះចម្បាំង F-16 របស់អាមេរិក វាយលុក ដែនអាកាសកម្ពុជា។ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីក៏បាន ចង្អុលប្រទេសថៃ ថាជាអ្នកផ្ដើម ប្រតិបត្តិការផ្លូវអាកាសដូចគ្នា ។ ទូរទស្សន៍ CNA របស់ប្រទេសសិង្ហបុរីក៏បាន រាយការណ៍ថា កងកម្លាំងថៃបានបើកការវាយប្រហារមកលើ កងទ័ពកម្ពុជា ដោយបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនបានសងសឹកទេ ។
កាសែតជប៉ុន និងទូរទស្សន៍ចិន បានពណ៌នាការវាយប្រហារតាមអាកាស របស់ថៃចំពេលមាន ភាពតានតឹងតាមព្រំដែនកើតមានឡើងវិញ ។ គ្រប់សារព័ត៌មានទាំងនេះក៏បានរំលេច បានចោទប្រកាន់មកលើប្រទេសថៃដែលបានបើកការបាញ់មកលើប្រទេសកម្ពុជាមុន។ ក្នុងនោះកម្ពុជាក៏បានកំណត់ត្រាការបាញ់ផ្លោង ដោយកងទ័ពថៃចូលទឹកដីកម្ពុជា ដែលបណ្ដាលឲ្យពលរដ្ឋខ្មែរ 4 នាក់ស្លាប់ 9 នាក់របួស ឆេះផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង និងរាប់ម៉ឺននាក់ត្រូវបានភៀសខ្លួន៕
ដោយ : សិលា










