អ្នកវិភាគសង្គមយល់ឃើញថា ភាគីចិននៅតែបន្តយកចិត្តទុកដាក់ចំពោះកម្ពុជា នៅក្នុងជម្លោះព្រំដែន

ចែករំលែក៖

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះជនរងគ្រោះក្នុងជម្លោះព្រំដែន។ អ្នកវិភាគ ចាត់ទុកថា គឺជាកាយវិកាយ កាទូតយកចិត្តទុកដាក់របស់ចិន ចំពេញស្ថិរភាពនៅក្នុងតំបន់ និងបង្ហាញពីការអំពាវនាវឲ្យដោះស្រាយ ដោយសន្តិវិធី។

នៅក្នុងជម្លោះព្រំដែនកម្ពុជាថៃ, ចិនគឺជាប្រទេសមួយ ដែលសកម្មក្នុងការជួយស្វែងរកដំណោះស្រាយដោយសន្តិវិធី បញ្ចប់ការប្រយុទ្ធគ្នា ជាការសកម្មភាពទាំងកម្រិតតំបន់ និង កម្រិតអន្តរជាតិ។ ចិនបានចូលរួមកិច្ចប្រជុំពិសេស នៅម៉ាឡេស៊ី បង្កើតឲ្យមានបទឈប់បាញ់គ្មានលក្ខខណ្ឌ, ចិនរួមជាមួយនឹងអង្គទូតបរទេស និងអន្តរជាតិ ចូលរួមចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា ថែមទាំង ផ្តល់ជំនួយជាតម្រូវការចាំបាច់, ចិនដឹកនាំប្រជុំ ត្រីភាគី ចិន-កម្ពុជា-ថៃ នៅទីក្រុងសៀងហៃ។

ចុងក្រោយនេះ នៅពេលដែលស្ថានការណ៍បានឡើងកម្តៅឡើងវិញ, កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសរសេររៀបរាប់ពីការសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះជនរងគ្រោះ នៅក្នុងជម្លោះព្រំដែន។

លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម យល់ឃើញថា «ការចូលរួមរំលែកទុក្ខ ពីសាធារណៈ ពីសំណាក់លោកទូតចិន ជាមិត្តដ៏សំខាន់របស់កម្ពុជា គឺជាកាយវិការកាទូតមួយ បង្ហាញពីការយកចិត្តទុកដាក់ របស់ចិន ចំពោះស្ថិរភាពក្នុងតំបន់ និងសោកនាដកម្ម លើកិច្ចការមនុស្សធម៌ ដែលបានកើតមាន ដោយសារសកម្មភាពឈ្លានពាន សាជាថ្មីរបស់យោធាថៃ នៅក្នុងទឹកដីនៃប្រទេសកម្ពុជា ហើយដែលបានបង្កឲ្យមានជនរងគ្រោះស្លាប់ និងរបួស សារជាថ្មីដល់ប្រជាពលរដ្ឋខ្មែរយើង ហើយ សាររំលែកទុក្ខនេះ ក៏ត្រូវបានចាត់ទុក ថាជាការអំពាវនាវ ជាសាធារណៈ ឲ្យភាគីថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី និងការទប់ស្កាត់ ការកើនឡើង នូវអំពើហិង្សា ដើម្បីកុំឲ្យមានជនរងគ្រោះបន្ថែមទៀត ដល់ប្រជាពលរដ្ឋខ្មែរយើង»៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print