នគរបាលស្រុកអង្គស្នួលបង្រ្កាបករណីមុខសញ្ញាក្មេងទំនើងបង្ហោះម៉ូតូបានចំនួន៨នាក់និងម៉ូតូ៤គ្រឿង

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ 2025 នេះថា ប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្មេងទំនើង បង្ហោះម៉ូតូដោយឃាត់ខ្លួនបានចំនួន៨នាក់។

ប្រភពខាងលើបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅបណ្ដោយផ្លូវជាតិលេខ៤១ ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៣និង១៥នាទីរសៀលដែលក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានក្មេងទំនើង ៨នាក់​ប្រុស គ្មានសារធាតុញៀនក្នុងទឹកនោម(-)។

១-ឈ្មោះ ផល សុភានិត ហៅជូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ( ឃាត់ខ្លួន)។
២-ឈ្មោះសៀង សំណាង ហៅអ៊ុយ ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ រស់នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល (ឃាត់ខ្លួន)។
៣-ឈ្មោះ ខេន រដ្ឋធានី ហៅពែក ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល (ឃាត់ខ្លួន)។
៤-ឈ្មោះ ផន សូវីត ហៅវីត ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ នៅភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល (ឃាត់ខ្លួន)។
៥-ឈ្មោះ ខ្លឹង សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ នៅភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (ឃាត់ខ្លួន)។
៦-ឈ្មោះ និន សុផានុ ហៅនុ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរ​កម្មករ នៅភូមិសុខាភិរម្យ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (ឃាត់ខ្លួន)។
៧-ឈ្មោះ សួង តេជពលះ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរ​សិស្ស នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល (ឃាត់ខ្លួន)។
៨-ឈ្មោះ រ៉ាន ភារុន ហៅបញ្ញា ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ នៅភូមិគរ ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ (ឃាត់ខ្លួន)។

ជាមួយគ្នានោះសមត្ថកិច្ចបានប្រមូលវត្ថុតាងចាប់យក៖ ម៉ូតូមានចំនួន០៤គ្រឿង
១-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់លេខតួនឹងលេខម៉ាស៊ីន 6418024 ផ្លាកលេខ ភ្នំពេញ 1JX-4684 ។
២-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ផលិតឆ្នាំ២០២៤ ពណ៌ខ្មៅ លេខតួនឹងលេខម៉ាស៊ីន0095237 ពាក់ផ្លាកលេខ ក្រចេះ 1G-3418 ។
៣-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ផលិតឆ្នាំ២០២៤ ពណ៌ខ្មៅ លេខតួនឹងលេខម៉ាស៊ីន0187868 ពាក់ផ្លាកលេខ កណ្ដាល 1T-1215 ។
៤-ម៉ូតូមួយគ្រឿងម៉ាកនិច ផលិតឆ្នាំ២០២១ ពណ៌ស+ខៀវ លេខម៉ាស៊ីន365587 ពាក់ផ្លាកលេខ កណ្ដាល 1AO-3709 ។

មន្ត្រីនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលលំហាច សហការជាមួយកម្លាំងប្រជាការពារភូមិ ចេញល្បាតក្នុងភូមិសាស្រ្ដ។ ពេលកំពុងល្បាតបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានក្រុមក្មេងទំនើងមួយក្រុមកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មានហើយកម្លាំងប៉ស្ដិ៍ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន បានចុះទៅដល់កន្លែងកើតហេតុ បានហៅជនសង្ស័យចំនួន០៨នាក់និងវត្ថុតាងម៉ូតូ៤ គ្រឿង នាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំបន្តតាមនីតិវិធី។

ចំពោះមុខសមត្ថកិច្ច បក្ខពួកជនសង្ស័យទាំង០៨នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះ នៅតាមបណ្ដោយផ្លូវសាធារណៈប្រាកដមែន ហើយកន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមផ្លូវសាធារណះជាច្រើនលើកមកហើយដែរ។

...

ករណីខាងលើនេះកម្លាំងផ្នែកជំនាញបានអប់រំរយៈពេល ៣៦ម៉ោង ទៅ៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើអនាម័យ និងអញ្ជើញក្រុមគ្រួសារមកធ្វើកិច្ច សន្យាអប់រំ។ រីឯម៉ូតូត្រូវបានរក្សាទុករយៈពេល ៩០ថ្ងៃ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print