Lionel Messi ឈ្នះពានរង្វាន់កីឡាករឆ្នើមនៅអាមេរិក MLS MVP ពីរឆ្នាំជាប់គ្នា

ចែករំលែក៖

Lionel Messi បានឈ្នះពានរង្វាន់ Landon Donovan MLS MVPដែលជាពានរង្វាន់សម្រាប់កីឡាករបាល់ទាត់ឆ្នើមមួយនៅសហរដ្ឋអាមេរិក ខណៈដែលគាត់បានដឹកនាំ ក្រុម Inter Miami ឱ្យឈ្នះពានរង្វាន់លីកដំបូងរបស់ខ្លួន។

តារាបាល់ទាត់អាហ្សង់ទីន Messi បានបញ្ចូនបាលឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីពីរគ្រាប់ខណៈក្រុម Miami បានយកឈ្នះក្រុមភ្ញៀវ Vancouver Whitecaps ក្នុងលទ្ធផល 3-1 កាលពីថ្ងៃសៅរ៍ ដើម្បីឈ្នះពាន MLS Cup។ Messi បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះដោយបង្កើតគ្រាប់បាល់ឱ្យ Rodrigo de Paul នៅនាទីទី 71 និង Tadeo Allende នៅចុងម៉ោងតង់ទីពីរ។

ម្ចាស់ពាន Ballon d’Or ប្រាំបីសម័យកាល វ័យ 38 ឆ្នាំរូបនេះបានបញ្ចប់ការប្រកួតជម្រុះជាមួយនឹងកំណត់ត្រាក្រោយរដូវកាលដោយរួមចំណែករកបាន 15 គ្រាប់ (ស៊ុតបញ្ចូលទីប្រាំមួយគ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីប្រាំបួនគ្រាប់) ។

...

ក្រោយស៊ុតបាល់បាន 29 គ្រាប់និង បញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 19គ្រាបើ Messi តាមពីក្រោយ តែមួយគ្រាប់របស់កំណត់ត្រាលីគចំនួន 49គ្រាបើ ដែលកំណត់ដោយវីរបុរស ក្កឹប Los Angeles FC កីឡាករ Carlos Vela ក្នុងឆ្នាំ 2019 ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print