សមត្ថកិច្ចហៅសួរនាំមិនព្រមឈប់ជិះរត់គេចខ្លួនពេលសមត្ថកិច្ចជិះប្រដេញ​ ជនសង្ស័យម្នាក់ បានដកកាំភ្លើងខ្លីបាញ់ និងត ដៃ ជាច្រើនគ្រាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីមួយដើមបាញ់តដៃជាមួយនិងសមត្ថកិច្ចជាច្រេីន គ្រាប់ បន្ទាប់ ពី សមត្ថកិច្ច ល្បាត តាមភូមិសាស្រ្តឃើញសង្ស័យក៏ឃាត់សួរនាំ ស្រាប់តែជនសង្ស័យមិនព្រមឈប់ជិះម៉ូតូរត់គេចខ្លួនរហូតមកដល់រង្វង់មូលគួចការណុងត្រូវសមត្ថកិច្ចតាមឃាត់បាន។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវបានឈរជើងនិងចេញល្បាត នៅលើផ្លូវជាតិលេខ៥ ក្រោយមកស្រាប់តែឃើញជនសង្ស័យខាងលើបានជិះម៉ូតូម៉ាកSUZUKI NEX
មួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 1HH-8184 សមត្ថកិច្ចក៏សង្ស័យតាមឃាត់សួរនាំដេីម្បី ធ្វេី ការ ត្រួតពិនិត្យ តែ មិន ព្រម ឈប់ បែជិះរត់ គេច ខ្លួន សមត្ថកិច្ចជិះប្រដេញពីរក្រោយ រហូតមកដល់ ក្រោម ស្ពាន ជ្រោយចង្វា បាន ផ្ដួល ម៉ូតូចោលជនសង្ស័យបាញ់តដៃសមត្ថកិច្ចជាច្រើនគ្រាប់ទើបសមត្ថកិច្ចឡមព័ទ្ធក្របួចបាន។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមមានវត្ថុតាង ម៉ូតូ ម៉ាក SUZUKINEXមួយគ្រឿង រួមមានកាំភ្លើងខ្លីមួយដើមយកទៅប៉ុស្ថិ៍នគបាលឫស្សីកែវសួនាំបន្តនិងចាត់ការតាមនិតិវិធីច្បាប់៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print