នគរបាលស្រុកបវេល អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ករណីធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៥ និង៤០នាទី នៅចំណុចព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបងចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ ។

កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្ពស់ នៃអធិការដ្ឋាននគរបាលស្រុកបវេលដឹកនាំដោយលោកវរសេនីយ៍ឯកសុខ សារិន អធិការនគរបាលស្រុកបវេល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១០៥៣ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ របស់លោក សយ យូសុមនា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន -ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ សុខ យកសាន ហៅជ្រក់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ពីបទធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ម៉ូតូ) និងលួចមានស្ថានទម្ងន់ទោស (កាច់ផ្លាកលេខម៉ូតូ) ប្រព្រឹត្តនៅចំណុចក្រុមទី០៦ ភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។

...

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាង លើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print