ថៃ​ អាច​នឹង​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ២០២៦ខាងមុខនេះ!

ចែករំលែក៖

ថៃ៖​ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Narong Klanwarin បាន​ឱ្យដឹង​តាម​រយៈ​កាសែត​ The Nation នា​​ថ្ងៃសុក្រ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ២០២៥នេះ​ថា ស្ថាប័នខ្លួន​បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការរៀបចំការបោះឆ្នោតជាតិ​ឲ្យ​បានឆាប់តាមដែលអាចធ្វើទៅបាន ហើយបានបដិសេធនូវការព្រួយបារម្ភដែលថា គណៈកម្មការអាចមានភាពលម្អៀង​ទៅរកបក្សនយោបាយណាមួយ។

លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃរូបនេះ បាន​បញ្ជាក់​ថា គណៈកម្មការរៀបចំការបោះឆ្នោត នឹងប្រជុំនៅថ្ងៃទី​១៥-១៦​ខែធ្នូ ដើម្បីកំណត់កាលបរិច្ឆេទបោះឆ្នោតចុងក្រោយ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានរំលាយសភាតំណាងរាស្រ្ត។ លោកបានបន្ថែមថា គណៈកម្មការរៀបចំការបោះឆ្នោត បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការរំលាយនេះ រួមទាំងការងារលើការ​កំណត់​មណ្ឌលបោះឆ្នោតឡើងវិញ។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ​ បានប្រាប់អ្នក​យក​ព័ត៌មានថា «ខ្ញុំគិតថា នៅត្រឹមថ្ងៃចន្ទ ឬថ្ងៃអង្គារ អ្វីៗនឹងមានភាពច្បាស់លាស់។ ការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោត បានបញ្ចប់កាលវិភាគបោះឆ្នោត ហើយយើងត្រៀមខ្លួនរួចរាល់ហើយក្នុងការរៀបចំការបោះឆ្នោត។ វាអាចទៅរួចដែលថ្ងៃបោះឆ្នោតអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ​២០២៦»។

សូមជម្រាបថា​ ការ​រៀបចំ​ការ​បោះឆ្នោត​សា​ជា​ថ្មី​នៅ​ប្រទេស​ថៃ ធ្វើ​ឡើង​បន្ទាប់​ពី​​​ព្រះ​មហាក្សត្រ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យអនុម័តការរំលាយសភា ហើយត្រៀមរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល៤៥ទៅ៦០ថ្ងៃ។ ខណៈលោក អានុទីន ឆានវីរៈគុល នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ វា​ជា​ការ​រំលា​យ​សភា​លើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ​១៩៣២​មក៕ដោយ​៖តារា​

...

លោក Narong Klanwarin (រូបថត៖ The Nation)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print