ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកកៀនស្វាយឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះថា កាលពីនៅថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវថ្ងៃទី១២ខែ ធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៧ និង ៣០នាទីនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន ១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន៖
ជនសង្ស័យ ឈ្មោះ ហ៊ន សុធា ហៅជូន ភេទប្រុស ឆ្នាំកំណើត ២០០៣(២២ឆ្នាំ) ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រមានទីលំនៅ ភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលត្រូវបានឃាត់ខ្លួនពីបទ
ជួញដូរ។
វត្ថុតាងចាប់យករួមមាន
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក)៩កញ្ចប់(តូច៦មធ្យម៣ទំងន់៤,០៧ ក្រាម)
២/សម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន
បើតាមសមត្ថកិច្ចឱ្យដឹងថា បន្ទាប់ពីបានទទួលពត៌មានតាមរយៈកម្មវិធីទូរស័ព្ទ App Nodrug អ.ជ.ប.គ.ញ ថា មានករណីចែកចាយនិងជួញដូរគ្រឿងញៀនខុស ច្បាប់ ស្ថិតចំណុចភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល ។ កម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទំនាក់ទំនង និងបញ្ជូនពត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញ
នៅមូលដ្ឋាន។
លុះដល់ថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៥ វេលាម៉ោង១៧ និង ៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិឈើទាល ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានធ្វើការ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្សយ័១នាក់ ឈ្មោះ ហួន សុធា មុខសញ្ញាជួញដូរក្នុងមូលដ្ឋាន នៅចំនុចផ្លូវបេតុង ស្ថិតនៅភូមិឬស្សីស្រុកឃុំឈើទាល រួចធ្វើ
ការត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន៩កញ្ចប់(តូច៦មធ្យម៣)។
បន្ទាប់មកកម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យយកមកផ្នែកប្រឆាំងគ្រឿងញៀនស្រុកដើម្បីធ្វើការសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហួន សុធាបានសារភាពថា ថ្នាំញៀន (ម៉ាទឹកកក)ចំនួន៩កញ្ចប់
(តូច៦មធ្យម៣)នេះ ជារបស់ខ្លួនប្រាកដមែន ដោយខ្លួន បានទិញពីមនុស្សប្រុសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) នៅម្តុំស្តុបបាគូខណ្ឌដង្កោរាជធានីភ្នំពេញ ។
ក្រោយពីសួរនាំរួចជនសង្ស័យរួមនិងវត្ថុតាងបានឃាត់ ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕










