សមត្ថកិច្ចនគរបាលបញ្ជូនជនសង្ស័យម្នាក់មកតុលាការខេត្តពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យម្នាក់មកតុលាការខេត្ត ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)នៅឯក្រុងបាវិត។

សមត្ថកិច្ចនគរបាលបានអោយដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ជនសង្ស័យមានឈ្មោះ លី វ៉ឹកគៀក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ហុកមូង ទីក្រុងហូជីមិញ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាចន្លោះពីម៉ោង៩និង១០នាទីព្រឹក រហូតដល់ម៉ោង១១:០៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលបណ្តឹងចំនួន០២ ពីជនរងគ្រោះចំនួន០២នាក់ ចោទទៅលើជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជិះម៉ូតូ០១គ្រឿងម៉ាក SH ពណ៌ស៊ីម៉ងត៍ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទផ្ទួនៗ (ភិនភាគមនុស្សតែមួយ)  នៅចំណុច០២ទីតាំងផ្សេងគ្នា។
ទី១នៅចំណុចលើផ្លូវជាតិលេខ១ ជិតភោជនីយដ្ឋានធានធាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ទី២នៅចំណុចផ្លូវបំបែក ឈ្មោះភោជនីយដ្ឋានមីលានថែម ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីទទួលព័ត៌មានតាមបណ្តឹងទាំងនេះភ្លាម លោកអធិការនគរបាលក្រុងបាវិតបានបញ្ជាអោយកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ពិនិត្យតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ។ រហូតដល់វេលាម៉ោង១៣:៥៥នាទីនាថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចក៏ប្រទះឃើញមុខសញ្ញាដែលជាជនសង្ស័យកំពុងជិះម៉ូតូនៅលើដងផ្លូវបេតុងបម្រុងធ្វើសកម្មភាពឆក់បន្ត ភ្លាមៗនោះសមត្ថកិច្ចយើងក៏បានធ្វើឃាត់ខ្លួន រួចនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យឈ្មោះ លី វ៉ឹកគៀក បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទចំនួន០២លើករបស់ជនរងគ្រោះប្រាកដមែន ។ ជាលទ្ធផលតេស្តទឹកមូត្រ បង្ហាញថាវិជ្ជមាន(+) ។
ចំពោះ សម្ភារ:វត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក SH ពណ៌ស៊ីម៉ងត៍ ពាក់ស្លាកលេខ 70-DB 065.63, ទូរស័ព្ទដៃចំនួន០៣គ្រឿង (របស់ជនរងគ្រោះ)។

...

បច្ចុប្បន្នកម្លាំងនគរបាលជំនាញក្រុងបាវិត បានកសាងសំណុំរឿងបញ្ជួនទៅការិយាល័យនគរបាលជំនាញខេត្តចាត់ការតាមនីតិវិធីរួចរាល់ហើយ៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print