លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ប្រទេសធំៗគួរគិតថាទុក្ខវេទនាររបស់ប្រជាជនខ្មែរគឺជាទុក្ខវេទនារបស់ប្រជាជនខ្លួន = បើមិនគិតដូចនេះទេ មធ្យោបាយទប់ស្កាត់សកម្មភាពយោធាសៀមមិនអាចលុបបំបាត់បានទេ?
២- និយាយរួមបណ្តាប្រទេសធំមហាអំណាចគួរកុំយកផលប្រយោជន៍សួនតួមកឡូកឡំ = ទើបអាចចាត់វិធានការណ៍ម៉ុងម៉ាត់លើសៀមបានមានប្រសិទ្ធភាព។
៣- បើប្រទេសធំនៅតែស្ទាបៗសៀម = សៀមខ្លាចញញើតឡើយហើយវានៅតែបន្តឈ្លានពានកម្ពុជាជាបន្តសមដូចដែលវាថាធ្វើឲ្យកម្ពុជាពិការរយៈពេលយូរ?
៤- តើប្រទេសមហាអំណាចអាចឈរមើលឲ្យសៀមធ្វើអ្វីកម្ពុជាតាមអំពើចិត្តវា = ហើយថាចង់ឲ្យបញ្ឈប់សង្គ្រាមបានទេ?
៥- បើថាតែមាត់អត់បានការទេ = ត្រូវមានសកម្មភាពជាក់ស្តែងលើស់មទើបមានប្រសិទ្ធភាពក្នុងការបញ្ចប់សង្គ្រាមឈ្លានពានរបស់សៀមបាន?
៦- ខ្មែរជាមួយសៀម អស់ជាអ្នកជិតខាងល្អហើយ ទោះចង់ផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធយ៉ាងណាក៏មិនអាបានយូរដែរ = បើខ្មែរធ្វើល្អជាមួយវា ក៏វាមិនធ្វើល្អជាមួយខ្មែរដែរ។
៧- ភាពឈឺចាប់និងមហិច្ឆតាជូរចត់នៅក្នុងប្រវត្តិសាស្ត្រខ្មែរ-សៀមបានដឹកដាមនៅក្នុងអារម្មណ៍ជាតិសាសន៍ខ្មែរនិងសៀមមិនអាចរលប់បានជាដាច់ខាត = ការឈ្លានពានរបស់សៀមនៅពេលនេះកើតចេញពីគំនុំប្រវត្តិសាស្ត្រយ៉ាងពិតប្រាកដ?
៨- ដោយសារគំនុំប្រវត្តិសាស្ត្រនេះហើយ = ទើបគោលដៅរបស់សៀមត្រូវធ្វើឲ្យខ្មែរធ្លាក់ទៅរកភ័យអន្តរាយរហូតដល់បាក់លែងងើបរួចដូចដែលពួកយោធាសៀមថា?
៩- កម្ពុជាចង់បានសន្តិភាពគ្រប់ពេលនិងកាលៈទេសៈ = ប៉ុន្តែបែរជាអារដ្ឋមន្ត្រីការបរទេសសៀមថាខ្មែរមិនចង់បានសន្តិភាពទៅវិញ ដើម្បីជាឡេះរកវ៉ៃខ្មែរ?
១០- អញ្ចឹងហើយទោះរឿងពីអតីតៈកាលរាប់រយឆ្នាំហើយក៏ដោយ = ក៏សៀមនៅតែលើកយកមករំលឹកចងកំហឹងលើខ្មែរដដែល៕

...

ដោយ ៖ សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print