ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះថា៖ ខ្ញុំបានឃើញបងប្អូនយើងព្យាយាមបង្ហាញការពិតដល់ពិភពលោកឱ្យដឹងថាថៃឈ្លានពាន ថៃជាអ្នកបង្កសង្រ្គាម ទាហានថៃបាញ់មុន ទាហានថៃប្រើផ្សែងពុល ប្រើគ្រាប់បែកចង្កោម បាញ់សម្លាប់ជនសុីវិល បំផ្លាញបេតិកភណ្ឌ។ល។
លោក កែវ រ៉េមី បានបន្ដថា តាមពិតសហគមន៍អន្តរជាតិ រួមទាំងមហាអំណាចដែលជាមិត្តជាមួយកម្ពុជា ពួកគេបានដឹងច្បាស់ណាស់អ្នកណាល្អ អ្នកណាអាក្រក់។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ថ្ងៃនេះប្រទេសថៃនៅមានយីអុននៅឡើយ បើគង់តែមហាមិត្តចិន អំពាវនាវឱ្យថៃ-កម្ពុជា ឈប់បាញ់នៅតាមព្រំដែនពីម្សិលមិញ ម្ល៉េះសមថ្ងៃនេះលោក អុិន វ៉ាអុីប្រាហីម នាយករដ្ឋមន្ត្រីម៉ាឡេសុី បង្ហាញតាមសាតែលលីត ( Satellite) នៅក្នុងកិច្ចប្រជុំអាស៊ានដែលអាចឲ្យប្រទេសថៃរងអាម៉ាស់ដូចគេដើរស្រាតខោនៅក្នុងអង្គប្រជុំ ពីព្រោះ Satellite នឹងបង្ហាញអ្នកដែលបាញ់មុន។ សូមថៃកុំភ្លេចអរគុណដល់មហាមិត្តចិនផង៕ដោយ៖តារា










