ខេត្តសៀមរាប៖ ប្អូនស្រីឈ្មោះ ជិន ដាវី និងលោកឪពុក បានចាកចេញមកពីភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ សារសង្គ្រាមឈ្លានពានរបស់កងទ័ព និងរដ្ឋាភិបាលថៃ មកលើកម្ពុជា បានធ្វើឱ្យស្ថានភាពជម្ងឺលោកឪពុករបស់គាត់មានសភាពធ្ងន់ធ្ងរ ហើយស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។
ដោយមានការ ជ្រោមជ្រែង និងយកចិត្តទុកដាក់ខ្ពស់ពី សំណាក់លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោកលោកស្រី រៀបចំពិធីបុណ្យ និងបូជាសព នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
...
ប្រសិនបើសប្បុរសជន មានបំណងចូលរួមឧបត្ថម្ភបន្ថែមដល់ប្អូនស្រី ដែលកំព្រាម្ដាយ ហើយពេលនេះ លោកឪពុកក៍ស្លាប់ចោលទៅទៀតនោះ អាចធ្វើការទៅ ទំនាក់ទំនងផ្ទាល់ទៅប្អូនស្រី តាមរយៈលេខទូរស័ព្ទ នេះ 0978115612 ៕










