ប្រធានសិទ្ធិមនុស្សកម្ពុជា​៖​ តើសង្រ្គាមអូសបន្លាយកាន់តែយូរទាហានខ្មែរឬសៀមកាន់តែមានប្រៀបជាង?

ចែករំលែក៖

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី​ កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ បានថ្លែង​នៅរសៀលថ្ងៃ​ទី១៧​ ខែធ្នូ​ ឆ្នាំ​២០២៥នេះថា៖​ តើសង្រ្គាមអូសបន្លាយកាន់តែយូរទាហានខ្មែរឬសៀមកាន់តែមានប្រៀបជាង?

ប្រធានសិទ្ធិមនុស្សកម្ពុជា​រូបនេះ​ សូមជ្រាបជូនដូចខាងក្រោម៖

...

*១/ សហ៉គមន៍អន្តរជាតិកាន់តែមើលច្បាស់នូវភាពស្របច្បាប់របស់កម្ពុជាគឺជាសង្រ្គាមការពារអធិបតេយ្យភាពមិមែនឈ្លានពាន។
*២/ ប្រមូលបានភស្តុតាងរឹងមាំដើម្បីប្តឹងទៅតុលាការអន្តរជាតិនិងទទួលបាននូវសេចក្តីសម្រេចរបស់តុលាការ។
*៣/ ទាហានកម្ពុជាមានភាពធន់ និងស៊ូ។
*៤/ សង្រា្គមការពារភូមិករ ការពារដីស្រែចំការ ការពារផ្ទះសម្បែង និងការពារទឹកដី និងការពារមុខមាត់ប្រទេសជាតិគឺជាចំណុចខ្លាំងរបស់កម្ពុជា។
*៥/ រាជរដ្ឋាភិបាលមានគោលនយោបាយដឹកនាំល្អក្នុងបុព្វហេតុការពារទឹកដីដោយមានការចូលរួមគ្រប់ស្ថាប័ន ព្រះសង្ឃ គ្រប់សាសនានៅកម្ពុជា បញ្ញវ័ន្ត សិស្សនិស្សិត ប្រជាជនទាំងក្នុង និងក្រៅប្រទេសរួមសាគ្គីគ្នាជាធ្លុងមួយក្នុងគោលបំណងការពារទឹកដីឲ្យបានគង់វង្ស។ ចំណុចសាមគ្គីនេះមិនមែនជនជាតិថៃមិនយល់ពីចំណុចនេះទេតែ អ្នកនយោបាយថៃមួយចំនួន បញ្ញវ័ន្តថៃមួយចំនួន អាជីវករ មិនគាំទ្រសង្គ្រាម មិនគាំទ្រឲ្យមានអរិភាពជាមួយកម្ពុជា។
*៦/ ចំណុចនេះសំខាន់បន្តែមទៀត ធ្វើសង្រ្គាមកាន់តែយូរកម្លាំងយុវជនខ្មែរកាន់តែកើនពីព្រោះចំនួនយុវជនខ្មែរក្មេងៗដែលហៅថា Gen Z មានចំនួនច្រើនជាងគេនៅអាសុីអាគ្នេយ៍។ បើអូសបន្លាយថែម៥ឆ្នាំទៀតចំនួនយុវជនដែលពេញធ្វើសង្រ្គាមច្រើនជាងថៃ ។ ជាសរុបមកសង្រ្គាមកាន់តែអូសបន្លាយ កម្ពុជាកាន់តែមានប្រៀប ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print