នគរបាលខេត្តព្រះសីហនុឃាត់ជនជាតិបរទេសម្នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ជនសង្ស័យជាជនបរទេសម្នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ និងវត្ថុតាងជាក់ស្តែងម្សៅក្រាមពណ៌ស ហៅម៉ាកទឹកកក១កញ្ចប់ធំ និងទូរស័ព្ទ១គ្រឿង។

ករណីបង្ក្រាបជនសង្ស័យខាងលើធ្វើឡើងនៅវេលាម៉ោង១២ និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី១១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យខាងលើមានឈ្មោះJullien DavidFleury ភេទប្រុស ជាជនជាតិបារាំង ឆ្នាំកំណើត30-04-1085 ស្រុកកំណើតនៅប្រទេសបារាំង។

បច្ចុប្បន្នជនសង្ស័យខាងលើនេះត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

img_20160912_094111 img_20160912_094138 img_20160912_094143

ដោយ៖ ឆ្លាម សមុទ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print