នគរបាលឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណី ខ្ចីម៉ូតូគេហើយស៊ីដាច់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៥នេះថា សមត្ថកិច្ចបង្រ្កាបករណីឆបោកម៉ូតូ ដោយឃាត់ខ្លួនជនសង្ស័យ៤ នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី។

មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា ដោយបានអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងចុះបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងបានដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកំលាំងអធិការដ្ឋាន ស្រុកសាមគ្គីមុនីជ័យ កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបដោយជោគជ័យ។

ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១០និង៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលពាំងល្វា បានទទួលពាក្យបណ្តឹងពី ឈ្មោះ ម៉ាប់ ប៊ុនហេង ភេទប្រុស ប្តឹងទៅលើជនសង្ស័យឈ្មោះ សារិ ពិសី ភេទប្រុសអាយុ ២១ ឆ្នាំរស់នៅភូមិក្បាលគាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ដោយបានខ្ចីម៉ូតូរបស់ខ្លួនកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង៧និង ២០នាទីនៅចំណុចភូមិត្រពាំងស្គុន ឃុំពាំងល្វា ស្រុកសាមគ្គីមុន្នីជ័យ។ ម៉ូតូម៉ាកC125 ពណ៌ខ្មៅ សេរីឆ្នាំ ២០២១ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1S-8898 ។

ក្រោយទទួលបណ្តឹងជនរងគ្រោះ សមត្ថកិច្ចបានស្រាវ ជ្រាវរកឃើញនិងឃាត់ជនសង្ស័យបានចំនួន ៤ នាក់ ៖
១-ឈ្មោះ សារិ ពិសី ភេទប្រុសអាយុ ២១ ឆ្នាំរស់នៅភូមិក្បាលគាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យត្រូវបានឃាត់ខ្លួននៅចំណុច ភូមិត្រពាំងសង្កែរ ឃ៉ំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ។
២-ឈ្មោះ សុង សារ៉ន (ហៅសុវណ្ណរ៉ាឌី) ភេទប្រុសអាយុ ២២ឆ្នាំ នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ថាន់ ណាត់ថានីភេទស្រី អាយុ ១៩ឆ្នាំនៅរស់ ភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ពួកគេទាំង២នាក់ឃាត់ខ្លួននៅចំណុចផ្សាររាត្រីខេត្តកំពង់ស្ពឺ ។
៤-ឈ្មោះ វណ្ណនី រ៉ស់ម៉ាន ភេទប្រុស អាយុ២៨ឆ្នាំ រស់ នៅភូមិ ចំការលើ ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែងត្រូវបានឃាត់ខ្លួន នៅចំនុចភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។

ក្នុងប្រតិបត្តិការសមត្ថកិច្ចដកហូតបានរថយន្ដ ១គ្រឿង ម៉ាកកាមរី ពណ៌ស(គ្មានឯកសារ),ម៉ូតូ២ គ្រឿង,ទូរស័ព្ទដៃ៣ គ្រឿងនិងកាំបិតផ្គាក់០១ដើម។

...

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print