ក្រសួងការបរទេសចិន៖ ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសភាពការណ៍តាមព្រំដែនកម្ពុជា-ថៃ និងបានធ្វើកិច្ចសម្រុះសម្រួលទៅវិញទៅមកយ៉ាងសកម្ម

ចែករំលែក៖

ភ្នំពេញ ៖ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃទី ១៩ ខែធ្នូ ថា  ក្នុងនាមជាប្រទេសជិតខាងនិងជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជានិងថៃ    ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសភាពការណ៍តាមព្រំដែនកម្ពុជានិងថៃបច្ចុប្បន្ន   មិនចង់ឃើញប្រទេសទាំងពីរប្រយុទ្ធគ្នានោះទេ ហើយមានការឈឺចាប់យ៉ាងខ្លាំងនៅពេលមើលឃើញការប៉ះទង្គិចបណ្តាលឱ្យប្រជាជនស៊ីវិលរបស់ប្រទេសទាំងពីរស្លាប់បាត់បង់ជីវិតនិងរងរបួស។ យោងតាមឆន្ទៈរបស់ប្រទេសទាំងពីរ ភាគីចិនបានធ្វើកិច្ចសម្រុះសម្រួលទៅវិញទៅមកជាប់រហូត ដើម្បីបង្កល័ក្ខខ័ណ្ឌសម្រាប់ការចរចារបស់ប្រទេសទាំងពីរ ។ កាលពីម្សិលមិញ(ថ្ងៃទី១៨ ធ្នូ) លោក Wang Yi  រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ  ហើយបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនក៏បានទៅកាន់កម្ពុជានិងថៃម្តងទៀត ដើម្បីធ្វើការសម្រុះសម្រួលទៅវិញទៅមក និងជំរុញឱ្យភាគីទាំងពីរដើរស្របតាមទិសដៅតែមួយ    ដើម្បីសម្រេចបានបទឈប់បាញ់ក្នុងពេលឆាប់ៗ និងស្តារសន្តិភាពឡើងវិញ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print