លោកបណ្ឌិត យង់ ពៅ ៖ ថៃ ឈ្លានពានកម្ពុជាយ៉ាងកំរោល

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការរាជបណ្ឌិត្យសភា លោក បណ្ឌិត យង់ ពៅ បានបញ្ជាក់យ៉ាងច្បាស់ថា ៖ «ថៃ ឈ្លានពានកម្ពុជា

យ៉ាងកំរោល។ ដូច្នេះ ខ្ញុំមិនហៅថា ជម្លោះព្រំដែន កម្ពុជា-ថៃ ទេ, កម្ពុជា អត់បានទៅឈ្លោះជាមួយថៃទេ, គឺថៃ ធ្វើសង្គ្រាមឈ្លានពានកម្ពុជា។

លោកបណ្ឌិតលើកឡើងថា ៖ សង្គ្រាមនេះ ថៃកំពុងញុះឱ្យកម្ពុជាចូលសង្គ្រាមពេញលេញ ដើម្បីរួចខ្លួនពីបទឧក្រិដ្ឋកម្មសង្គ្រាមដែលបានឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាទាំងកំរោល។

លោកថា ៖ នេះជាទស្សនៈខ្ញុំ លើកឡើងក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន»។
រៀបចំដោយ ក្លឹបអ្នកកាសែតកម្ពុជា, សាលទន្លេសាប អគារខេមរៈវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print