ប្រមុខការទូតអាមេរិក សង្ឃឹមថា កម្ពុជានិងថៃ នឹងអនុវត្តបទឈប់បាញ់ឡើងវិញ ត្រឹមថ្ងៃទី២២ ឬ ២៣ ខែធ្នូ straight time news

ចែករំលែក៖

អន្តរជាតិ ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានមានប្រសាសន៍ កាលពីថ្ងៃទី១៩ ខែធ្នូថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងមានបទឈប់បាញ់ថ្មីមួយ នៅដើមសប្តាហ៍ក្រោយ ដើម្បីបញ្ចប់ជម្លោះរវាងកងទ័ពថៃ និងកម្ពុជា។

លោក Rubio បានប្រាប់អ្នកសារព័ត៌មានថា «យើងកំពុងខិតខំប្រឹងប្រែងជំរុញគ្រប់ភាគីឱ្យអនុវត្តតាមកិច្ចព្រមព្រៀងឡើងវិញ។ ហើយយើងមានសុទិដ្ឋិនិយមប្រកបដោយការប្រុងប្រយ័ត្នថា យើងអាចសម្រេចបាននូវចំណុចនោះ ត្រឹមថ្ងៃចន្ទ ឬថ្ងៃអង្គារ សប្តាហ៍ក្រោយ»។

គួរជម្រាបថា រដ្ឋមន្ត្រីការបរទេសនៃប្លុកអាស៊ាន គ្រោងនឹងជួបប្រជុំគ្នា នៅថ្ងៃទី២២ ខែធ្នូ ក្នុងទីក្រុងកូឡាឡាំពួ ជាកន្លែងដែលពួកគេនឹងពិភាក្សាអំពីវិបត្តិកម្ពុជា-ថៃ។

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏បានជជែកតាមទូរស័ព្ទ កាលពីថ្ងៃទី១៨ ខែធ្នូ ជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ហើយបានបញ្ជាក់ថា រដ្ឋបាលអាមេរិកនឹងបន្តការពិភាក្សាបន្ថែមទៀតនៅចុងសប្តាហ៍នេះ។

...

ក្នុងជំនួបតាមទូរស័ព្ទនោះ ប្រមុខការបរទេសអាមេរិកលោក Marco Rubio បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសថៃ ចាត់វិធានការជាក់ស្តែង ដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែនជាមួយកម្ពុជា។ លោក Rubio បានជំរុញឱ្យប្រទេសថៃត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរឡើងវិញ៕
ប្រភព ៖ លោក សុខ ប្រាសិទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print