អន្តរជាតិ ៖ ថ្ងៃទី១៩ ខែធ្នូ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ៊ុយក្រែន បានធ្វើកិច្ចពិគ្រោះពិភាក្សា ជុំថ្មីមួយនៅ សហរដ្ឋអាមេរិក ស្តីពី សេចក្តីព្រាងផែនការសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកRustem Umerov ប្រធានគណៈប្រតិភូចរចាអ៊ុយក្រែន បានថ្លែងថា អ៊ុយក្រែន នឹង បន្ត ជំរុញ កិច្ចចរចាស្របតាម “ប្រការជាអាទិភាព”របស់ លោក Zelenskyyប្រធានាធិបតី អ៊ុយក្រែន គឺការធានា បាន នូវ សន្តិសុខ ក្នុង រយៈពេលយូរអង្វែងរបស់អ៊ុយក្រែន។ នៅថ្ងៃដដែល ក្នុងអំឡុង ពេលបំពេញ ទស្សនកិច្ចនៅ ប្រទេសប៉ូឡូញ លោកZelensky បានទទួលស្គាល់ថា ការប្រយុទ្ធ គ្នានៅជួរមុខកំពុងតែ “ កាន់តែពិបាកឡើង” ដែល កងទ័ព អ៊ុយក្រែន កំពុង ស្ថិតនៅក្រោមសម្ពាធ ហើយ បានបង្ហាញថា មានការពន្យារពេលក្នុងការផ្គត់ផ្គង់គ្រាប់រំសេវ និង មីស៊ីលការពារដែនអាកាស។
ថ្ងៃដដែល លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា យោធារុស្ស៊ី បាន ដណ្តើមយក ភាពម្ចាស់ការ ជាយុទ្ធសាស្ត្រនេះយ៉ាងពេញលេញ ហើយកំពុងឈានទៅមុខក្នុង ទិស ដៅ ច្រើន ដោយបន្ថែមថា តំបន់Kupyansk បាន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី នាពេល បច្ចុប្បន្ន។ ក្រៅពីនេះ នាពេល ថ្មីៗនេះ រុស្ស៊ី និងអ៊ុយក្រែន បានប្ដូរសាកសពរបស់ ទាហាន ដែល បានស្លាប់ ក្រោមការសម្របសម្រួលរបស់តួកគី ដោយរុស្ស៊ីបានផ្ទេរសាក សពទាហាន អ៊ុយក្រែនចំនួន១០០៣នាក់ និងអ៊ុយក្រែនបាន ផ្ទេរសាក សព ទាហាន រុស្ស៊ី ចំនួន ២៦នាក់៕










