Breaking News ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ៖ ខ្ញុំមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីវិធានការល្អបំផុតឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដែលបានកើតឡើងរវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីវិធានការល្អបំផុតឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដែលបានកើតឡើងរវាងប្រទេសទាំងពីរ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន បានបន្តថា ៖ ខ្ញុំបានសង្កត់ធ្ងន់លើសារៈសំខាន់សម្រាប់កម្ពុជា និងថៃក្នុងការរក្សាស្មារតីនៃការសន្ទនា ប្រាជ្ញា និងការគោរពគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ភាពតានតឹង និងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

លោកថា ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក គឺជាវេទិកាសមស្រប និងស្ថាបនាមួយ ដើម្បីឱ្យប្រទេសទាំងពីរអាចចរចាដោយបើកចំហ ដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងឈានដល់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print