នគរបាលខេត្តកែប បង្ក្រាបបុរសជនជាតិចិនម្នាក់ ដកហូតអាវុធខ្លី ៤ដើម និងគ្រាប់រាប់រយគ្រាប់

ចែករំលែក៖

​ខេត្តកែប៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ជាបន្តបន្ទាប់ ក្រោយមានករណីផ្ទុះអាវុធបង្កការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។


​ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងជំនាញចម្រុះរួមមាន ផែនអន្តោប្រវេសន៍ ផែនព្រហ្មទណ្ឌ និងនគរបាលក្រុង កែប បានចុះអន្តរាគមន៍ភ្លាមៗនៅចំណុចផ្ទះជួល ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប។

មន្ត្រីនគរបាលបានឲ្យដឹងថា ​ជនសង្ស័យមានឈ្មោះ FEI YICHAO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរជាអ្នកបើកបររថយន្ត។ យោងតាមរបាយការណ៍ ជននេះបានយកអាវុធខ្លីម៉ាក COONAN បាញ់បោះដោយសេរីឡើងលើចំនួន ៦គ្រាប់នៅចំណុចដីឡូតិ៍មួយកន្លែង ក្បែរផ្ទះជួលរបស់ខ្លួន។

​ក្រោយការឆែកឆេរដោយមានការសម្របសម្រួលពីលោក អ៊ូច ពិសាល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកែប សមត្ថកិច្ចបានរកឃើញ៖
​អាវុធខ្លីសរុប៖ ០៤ ដើម។
​គ្រាប់មិនទាន់ប្រើ៖ ១៧៩ គ្រាប់។
​សំបកគ្រាប់បាញ់រួច៖ ៣៥ គ្រាប់។

​បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកែបដើម្បី​សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ​ស្នើសុំគោលការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់នីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print