ប្រធានស៊ីម៉ាក់កម្ពុជា​ ថា ដ្រូនថៃធ្លាក់ជាលើកទី២ គឺសត្វកុកជាប់ជុងមួយទៀត ហើយពលរដ្ឋខ្មែរចង់ឃេីញសត្វឥន្ទ្រីជាប់ជុងដែរ!

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានថ្លែង​តាមរយៈ​បណ្ដាញសង្គម​ហ្វេសប៊ុក​ផ្លូវ​ការ ចាត់ទុកដ្រូនស៊ើបការណ៍របស់យោធាថៃហោះឈ្លានពានដែនអាកាស ហើយធ្លាក់ក្នុងដីកម្ពុជា ថាជា”សត្វកុកជាប់ជុង” និងថាពលរដ្ឋខ្មែរភាគច្រើនចង់ឃេីញ”សត្វឥន្ទ្រីភ្លេចខ្លួនក៏ជាប់ជុង”ដែរ។

លោក​អគ្គនាយកស៊ីម៉ាក់​ មិនបានបញ្ជាក់ថា “ឥន្ទ្រីភ្លេចខ្លួនជាប់ជុងនោះ” ជាយុទ្ធោបករណ៍អ្វីមួយរបស់ថៃនោះទេ ប៉ុន្តែអ្វីដែលពលរដ្ឋកម្ពុជាលើកឡើងលើបណ្ដាញសង្គមគឺចង់ឲ្យយន្តហោះចម្បាំងរបស់យោធាថៃដែលទម្លាក់គ្រាប់បែកឥតឈប់ឈរក្នុងដែនដីកម្ពុជាធ្លាក់អន្តរាយ។ 

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានសរសេរដូច្នេះ ÷” សត្វកុកជាប់ជុងមួយទៀតកាលពីថ្ងៃទី២០ ប៉ុន្តែទេីបប្រមូលសាកសពដ្រូននេះបាននៅថ្ងៃទី២១ ខែធ្នូនេះ!  ប្រជាជនកម្ពុជាភាគច្រេីនពិតជាចង់ឃេីញសត្វឥន្ទ្រីភ្លេចខ្លួនក៏ជាប់ជុងដែរ!”។

ដ្រូនប្រភេទDP-20 (D-eyes 04) របស់ថៃ ត្រូវកងទ័ពកម្ពុជាបាញ់ទម្លាក់ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី១៨ ខែធ្នូ ។ នៅរាត្រីថ្ងៃទី២០ ខែធ្នូ ដ្រូនខ្នាតធំ១គ្រឿងទៀតធ្លាក់ក្នុងភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print