ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកToyota Priusស្លាកលេខខេមរភូមិន្ទមួយគ្រឿងបើកឆ្លងស្តុបក្នុងល្បឿនលឿនក៏អកហ្សឺម៉ូតូមួយគ្រឿងជិះបត់នៅពីមុខបួងចង្កូតគេចជ្រុលទៅបុកបង្គោលថ្មបាក់មួយដើមដាំក្បាលធ្លាក់ចូលក្នុងប្រឡាយរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៥ ចំណុចស្តុបឫស្សីផ្អែមក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាToyotaPriusពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ខេមរភូមិន្ទ 01 2.3519 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រទិសដៅពីត្បូងទៅជើងខណះពេលបើកមិដល់ចំណុចកើតហេតុខាងលើក៏បើកឆ្លងស្តុបឫស្សីផ្អែមក្នុងល្បឿនលឿនស្រាប់តែអកហ្សឺម៉ូតូមួយគ្រឿងមិនចាំម៉ាកនិងមិនចាំស្លាកលេខជិះកាត់នៅពីរមុខក៏បួងចង្កូតគេចជ្រុលទៅបុកបង្គោលថ្មបាក់មួយដើមហើយរថយន្តបានដាំក្បាលធ្លាក់ចូលក្នុងប្រឡាយលូរងការខូចខាតយ៉ាងដំណំ សំណាងក្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ហើយភ្លាមនោះតៃកុងរថយន្តបានបើកទ្វារចេញពីរថយន្តគេចពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅអធិករដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










