ក្រុមម្ចាស់ផ្ទះ Africa Cup of Nations ប្រទេសម៉ារ៉ុក បានយកឈ្នះលើក្រុមកូម៉ូរ៉ូ (Comoros) ក្នុងការប្រកួតបើកឆាកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីកីឡាករ Brahim Díaz និងកីឡាករបម្រុង Ayoub El Kaabi រកបានគ្រាប់បាល់នៅតង់ទីពីរ។
ទោះជាយ៉ាងណាក៏ដោយ វានៅឆ្ងាយពីលទ្ធផលដែលគេរំពឹងទុកពីប្រទេសម៉ារ៉ុកដែលមានចំណាត់ថ្នាក់ឈរលើ 97 កន្លែងនៅពីលើប្រទេសកោះតូចមួយនៃមហាសមុទ្រឥណ្ឌាក្នុងចំណាត់ថ្នាក់ពិភពលោក ហើយត្រូវប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានពិន្ទុយ៉ាងលំបាកនៅកីឡដ្ឋាន Prince Moulay Abdellah របស់ទីក្រុង Rabat ។
ម៉ារ៉ុកបានខកខានរកគ្រាប់បាល់បានដោយការស៊ុតបាល់ប៉េណាល់ទីមិនចូលនៅដើមតង់ និងមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទីមួយទេ បើទោះបីជាមានសិទ្ធិគ្រប់គ្រងក៏ដោយ ប៉ុន្តែទីបំផុតបានបំបែកពងមាន់បាននៅនាទីទី 55 ដោយកីឡាករ Díaz របស់ក្លឹបReal Madrid។
បន្ទាប់មក El Kaabi បានស៊ុតបាល់បញ្ចូលទីដោយការទាត់បកក្រោយយ៉ាងអស្ចារ្យនៅនាទី 74 ក្នុងរយៈពេល 10 នាទីបន្ទាប់ពីចូលមកក្នុងនាមជាកីឡាករបម្រុង ដើម្បីបន្ធូរបន្ថយភាពតានតឹង។
លោក Walid Regragui គ្រូបង្វឹករបស់ប្រទេសម៉ារ៉ុកបាននិយាយថា “ការប្រកួតបើកឆាកតែងតែលំបាក ប៉ុន្តែយើងធ្វើបានល្អក្នុងតង់ទីពីរ”។ ប្រទេសម៉ារ៉ុកបានបន្តការបំបែកកំណត់ត្រានៃការទទួលជ័យជម្នះជាបន្តបន្ទាប់ដោយក្រុមជម្រើសជាតិដល់ទៅ 19 ដងជាប់គ្នា៕










