បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកសួនច្បាពុះចែកផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកសួនច្បាពុះចែកទ្រូងផ្លូវដួលអូសទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវវិមានឈ្នះឈ្នះ សង្កាត់ សំរោងក្រោម ខណ្ឌពោអិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក HONDA CLICKពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1HH-5310 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកឡើងសួនច្បាពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលម៉ូតូអូសទៅមុខជាច្រើនម៉ែត្រខូចខាតយ៉ាងដំណំ ចំណែកឯជនរងគ្រោះបានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់មកក៏ប្រជាពលរដ្ឋក្បែខាងនាំគ្នារត់មកជួយមើលរួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុផងដែរ។

...

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្តោះអាសន្ន ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមរថយន្តសាមុយដឹកយកទៅតំកល់នៅវត្តសំរោងរងចាំទាក់ទងក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print