កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ចុះល្បាតក្នុងភូមិសាស្រ្តឃុំពាំងល្វា ប្រទះមុខសញ្ញាសង្ស័យ២ក្រុម ឃាត់ខ្លួន៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុន្នីជ័យនៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានចុះប្រតិបត្តិការល្បាត ដើម្បីពង្រឹងសន្តិសុខក្នុងភូមិសាស្ត្រមូលដ្ឋានរបស់ខ្លួន បានប្រទះបទល្មើសពីករណីហើយឃាត់ជនសង្ស័យបានចំនួន៣នាក់។

មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងថាដោយអនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យនៅយប់ ថ្ងៃ ទី២២ ខែធ្នូ ឆ្នាំ២០២៥ កំលាំង អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតប្រទាក់ក្រឡាក្នុងភូមិសាស្រ្តឃុំពាំងល្វា​ នៃស្រុកសាមគ្គីមុនីជ៏យ​ ដោយមានកិច្ចសហការជាមួយបងប្អូនប្រជាពលរដ្ឋជួយផ្តល់ជាព័ត៌មាន​ អំពីសកម្មភាព​ ក្មេងទំនេីងដេីរយប់​សកម្មភាព ជួញដូរនិងប្រេីប្រាស់នូវសារធាតុញៀនខុសច្បាប់។

រហូតឈានដល់សមត្ថកិច្ចអាចកំណត់អត្តសញ្ញាណ​ ទីតាំងធ្វេីសកម្មភាពរបស់មុខសញ្ញានិងធ្វេីការឃាត់ខ្លួន​ មុខសញ្ញាសង្ស័យចំនួន៣នាក់:

១.ឈ្មោះ​ អុន​ វាសនា​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ រស់នៅភូមិត្រពាំងអណ្តូង​ ឃុំពាំងល្វា​ ស្រុកសាមគ្គីមុនីជ័យ​ ដកហូត​ កាំបិតផ្គាក់ដងវែងចំនួន១ដេីម​ និងម៉ូតូ១គ្រឿង​ ដែលពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់(ដេីរលេងយប់ដាក់កំបិតផ្គាក់ជាប់ជាមួយ),២.ឈ្មោះ​ មែ​ មិនា​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ រស់នៅភូមិមាត់អូរ​ ឃុំពាំងល្វា​ ស្រុកសាមគ្គីមុនីជ័យ និង៣.ឈ្មោះ​ ឈួង​ សាន​ ភេទ ប្រុស​ អាយុ៤៤ឆ្នាំ​ រស់នៅភូមិអង្គតាឯក​ ឃុំភ្នំតូច​ ស្រុកសាមគ្គីមុ​នីជ័យ។

ជាក់ស្តែងកំលាំងនគរបាលបានឃាត់និងត្រួតពិនិត្យឆែកឆេរ រកឃេីញ÷ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿង ញៀនចំនួន០៣កញ្ចាប់(១មធ្យម​ តូច២),-ទូរស័ព្ទ៣ គ្រឿង-កាំភ្លេីងខ្យល់ចំនួន១ដេីមនិងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្ននគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print