នគរបាលស្រុកលើកដែកឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៥នាក់

ចែករំលែក៖

ខេត្តកណ្ដាល÷ នៅថ្ងៃ អង្គារ ៤កើត ខែ​បុស្ស ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥កម្លាំងនគរបាលស្រុកលើកដែកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនជន សង្ស័យ៥នាក់។ ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាដំបង់ខេត្តពាក់ព័ន្ធករណីជួញដូរ រក្សា ទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ប្រភពបានឱ្យដឹងថា នៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង៣០ នាទី រសៀលចំណុចផ្ទះរបស់ឈ្មោះ សុន វ៉ុន ស្ថិតក្នុងភូមិចុងកោះ ឃុំសណ្តារ ស្រុកលេីកដែកខេត្តកណ្តាល សមត្ថកិច្ចបានចុះបង្ក្រាបជន សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន៥នាក់÷

១-ឈ្មោះចន្នី ម៉េងលាប ភេទប្រុស អាយុ២៨ឆ្នាំមុខរបរ កម្មករស្នាក់នៅ ភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែកគ្មានសារធាតុញៀនក្នុងទឹកនោម(-) ឃាត់ខ្លួន,២- ឈ្មោះ បាន សារ៉ាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងអគ្គីសនី ស្នាក់នៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែកមានសារធាតុញៀនក្នុងទឹកនោម(+)​ ឃាត់ខ្លួន,៣-ឈ្មោះ​ នី ផានុត ភេទប្រុស​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរមិនពិតមានទីលំនៅ ភូមិពាមរាំងក្រោម ឃុំពាមរាំង​ ស្រុក​លើកដែក​ មានសារធាតុញៀនក្នុងទឹកនោម(+) ឃាត់ខ្លួន,៤-ឈ្មោះ សុន វ៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងកោះ ឃុំសណ្តារ ស្រុកលើកដែក មានសារធាតុញៀនក្នុងទឹកនោម(+) ឃាត់ខ្លួននិង៥-ឈ្មោះ ម៉ម សារ៉ន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអន្លង់សាន សង្កាត់ព្រែកស្តី ក្រុងសំពៅពូនគ្មានសារធាតុញៀនក្នុង ទឹកនោម(-)ឃាត់ខ្លួន។

វត្ថុតាងចាប់យក÷-ទូរស័ព្ទដៃ៧គ្រឿង (ម៉ាក OPPO ០២គ្រឿង; ម៉ាក iphone៣គ្រឿង ;ម៉ាក SAMSUNG ០១គ្រឿង និងម៉ាក realme ១គ្រឿង ),ម៉ូតូចំនួន៣ គ្រឿង-ម៉ាក Mslas ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AF6396 -ម៉ាក Dreamសង់ ស៊េរីឆ្នាំ២០១២ ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BE6585 -ម៉ាកDream សង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1I 0606 ០១គ្រឿង,ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន១៦កញ្ចប់(តូច១១កញ្ចប់;មធ្យម០៥កញ្ចប់) ស្មើនឹង ៤៩,០២ក្រាម,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន២ គ្រឿងនិងឧបករណ៍សម្រាប់ប្រើប្រាស់និងវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។

...

បច្ចុប្បន្នជនសង្ស័យទាំង ៥ នាក់និងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបំពេញឯកសារតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print