តម្លៃ​ហាងឆេង​មាស​ ​ហក់​ឡើង​ខ្ពស់​រយៈពេល ៣ថ្ងៃ​ជាប់ៗ​គ្នាក្នុង​មួយ​តម្លឹង​ មានតម្លៃ ៥៤៤០ ​ដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ រយៈពេល ៣ថ្ងៃ​ជាប់ៗ​គ្នានេះ​ តម្លៃ​ហាងឆេង​មាស​បាន​ហក់​ឡើង​ខ្ពស់​ដល់ ៥៤៤០ ​ដុល្លារ ក្នុង​មួយ​តម្លឹង នៅព្រឹកថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២៥ ​​បន្ទាប់​ពីមាន​ការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និង​ស្ថាន​ភាព​ភូមិ​សាស្ត្រ​នយោបាយ នៅ​តែ​បន្តភាព​តានតឹង។​

បើតាមប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities លោក ឡុង សំណាង ​មាន​ប្រសាសន៍ថា ការកាត់បន្ថយអត្រាការប្រាក់អាមេរិក និងភាព​តាន​តឹងរវាងអាមេរិក និងប្រទេស​វេណេស៊ុយ​អេឡា ​រុញច្រានឱ្យតម្លៃមាសកើនឡើង​។ ​

លោក ឡុង សំណាង បានបន្ថែមថា ​តម្លៃហាងឆេងមាស​នឹងបំបែកកំណត់ត្រាខ្ពស់បំផុតជាថ្មីដល់ជាង ៥៥០០ ដុល្លារ ក្នុងមួយតម្លឹងឆាប់ៗនេះ។

...

សូមបញ្ជាក់ថា​ គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ តម្លៃមាសក្នុងស្រុកលក់ចេញក្នុងតម្លៃ ៥ ៤៤ ដុល្លារ ក្នុង​មួយជី​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print