គ្រាប់បាល់ពីរគ្រាប់របស់ Nicolas Jackson បានជួយសេណេហ្គាល់ទទួលបានជ័យជម្នះ 3-0 លើក្រុមបូតស្វាណា (Botswana) ក្នុងការប្រកួតបើកឆាកនៃពាន Africa Cup of Nations ឆ្នាំ 2025 (Afcon)។
ខ្សែប្រយុទ្ធ Chelsea ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Bayern Munich រកបានគ្រាប់ទីមួយនៅនាទី40មុនចប់តង់ទីមួយនិងគ្រាប់ទីពីររបស់គេដោយការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី 58 មុនពេពេកីឡាករបម្រុង Cherif Ndiaye បានស៊ុតបាល់ទីបីនៅចុងម៉ោងនៃការប្រកួត។
សេណេហ្គាល់បានខកខានឱកាសជាច្រើនក្នុងការដណ្តើមបានជ័យជម្នះធំជាងនេះ ប៉ុន្តែក៏ត្រូវបានរារាំងគ្រាប់បាល់ដោយអ្នកចាំទីដ៏ឆ្នើមមួយចំនួនពីកីឡាករ Goitseone Phoko របស់ប្រទេសបូតស្វាណា។
សេណេហ្គាល់ ដែលបានឈ្នះពានរង្វាន់ Cup of Nations ឆ្នាំ 2021 និងស្ថិតក្នុងចំណោមក្រុមដែលពេញចិត្តខ្លាំងមួយដែលគេរំពឹងថានឹងអាចឈ្នះពាននៅឆ្នាំនេះម្តងទៀត។
ខ្សែប្រយុទ្ធទាំងបួនរូបរបស់សេណេហ្គាល់ Jackson, Mane, Ndiaye និង Ismaila Sarr រួមបញ្ចូលគ្នាលេងបានយ៉ាងល្អ។
សេណេហ្គាល់ ឈរលើក្រុមទាំងអស់ក្នុងពូល D លើការស៊ុតបញ្ចូលទីពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីការប្រកួតបើកឆាក៕










