អូស្ត្រាលីសម្ដែងការព្រួយបារម្ភ និងជំរុញឱ្យកម្ពុជា-ថៃ ចូលរួមដោយសុច្ឆន្ទៈក្នុងកិច្ចប្រជុំ GBC ដើម្បីបិទបញ្ចប់ជម្លោះ

ចែករំលែក៖

កង់បេរ៉ា៖ បើតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសអូស្ត្រាលី​ បានបង្ហាញថា​ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃពុធទី២៤ ខែធ្នូ ឆ្នាំ​២០២៥នេះ​ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះយោធាដែលកំពុងកើតឡើងរវាងកម្ពុជា និងថៃ ក្នុងនោះរួមមានទាំងការកើនឡើងជម្លោះ យ៉ាងឆាប់រហ័ស ការប្រើប្រាស់អាវុធបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ និងការកើនឡើងផលប៉ះពាល់បង្កឡើងដោយការប្រយុទ្ធគ្នាដល់មនុស្សធម៌ចំពោះភាគីទាំងសងខាង។

ក្រសួងការបរទេសអូស្ត្រាលីបានចូលរួមរំលែកទុក្ខដល់អ្នកដែលបានបាត់បង់សមាជិកគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ហើយបានស្នើឱ្យភាគីទាំងសងខាងធានាឱ្យបាននូវការការពារ ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសម្បត្តិបេតិភណ្ឌវប្បធម៌។

បើតាមសេចក្ដីថ្លែងការណ៍ដដែល​ បានគូសបញ្ជាក់ថា​ «យើងជំរុញឱ្យភាគីទាំងសងខាងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ បន្ធូរបន្ថយភាពតានតឹង ចាត់វិធានការឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាពក្នុងនោះរួមមានតាមរយៈការអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួ»។

...

ក្រសួងការបរទេសអូស្ត្រាលីក៏បានជំរុញផងដែរឱ្យកម្ពុជា និងថៃចូលរួមដោយសុច្ឆន្ទៈក្នុងកិច្ចចរចាអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ GBC សំដៅសម្រេចឱ្យបាននូវដំណោះស្រាយដោយ សន្តិវិធី និងយូរអង្វែង។ ក្រសួងស្វាគមន៍កិច្ចប្រឹងប្រែងរបស់អាស៊ាន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកដើម្បីគាំទ្រឱ្យមានការបិទបញ្ចប់ជម្លោះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print