កូរ៉េខាងត្បូង ជំរុញឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ចែករំលែក៖

កូរ៉េខាងត្បូង​៖​ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ​២០២៥​ បានជំរុញឱ្យកម្ពុជា និងថៃ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការសន្ទនាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ កូរ៉េខាងត្បូង ជំរុញឲ្យភាគីទាំងពីរបន្ធូរបន្ថយភាពតានតឹងនៃការប៉ះទង្គិចគ្នានៃកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។

លោក ផាក អ៊ីល អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានមានប្រសាសន៍នៅក្នុងអត្ថាធិប្បាយមួយថា “កូរ៉េពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានភាពនេះ។ រដ្ឋាភិបាលកូរ៉េ ជំរុញឱ្យកម្ពុជា និងថៃ ដោះស្រាយស្ថានការណ៍ដោយសន្តិវិធីតាមរយៈការសន្ទនាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

អ្នកនាំពាក្យក្រសួង​ការបរទេស​កូរ៉េខាងត្បូង​រូប​នេះ​ បានបន្តថា ទីក្រុងសេអ៊ូល ស្វាគមន៍ចំពោះការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសក្នុងចំណោមសមាជិក១១ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលទាំងកម្ពុជា និងថៃ ជាសមាជិក ដើម្បីដោះស្រាយស្ថានការណ៍នេះ៕ដោយ​៖តារា​

...

រូបភាព​៖​ លោក ផាក អ៊ីល អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print