ក្រសួងការបរទេសកម្ពុជា​ ណែនាំ​ឱ្យ​ផ្អាកធ្វើដំណើរតាម​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​​ បន្ទាប់ពីបង្កការលំបាកដល់អ្នកដំណើរ

ចែករំលែក៖

ភ្នំពេញ​៖​ នៅថ្ងៃទី ២៤ ​ខែធ្នូ ឆ្នាំ២០២៥នេះ​ ក្រសួងការបរទេស ​និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ​បាន​ណែ​នាំ​ឱ្យ​អ្នកដំណើរទាំងខ្មែរ និងបរទេស ផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍​ថៃ​ជា​បណ្តោះ​អាសន្ន ​បន្ទាប់ពីថៃបាន​បង្កការលំបាកដល់ការធ្វើដំណើរចូលកម្ពុជាឆ្លងកាត់តាមថៃ។

ចាប់តាំងពីមានការផ្ទុះអាវុធឈ្លានពានទឹកដីកម្ពុជា អាជ្ញាធរថៃបានប្រព្រឹត្តទង្វើមិនសមរម្យ បង្កការលំបាក និងការ​ភិតភ័យដល់អ្នកដំណើរបរទេស និងពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់​ប្រទេស​ថៃ​ចូលមកប្រទេសកម្ពុជាដោយអាជ្ញាធរថៃបានឃាត់ខ្លួន នាំទៅសាកសួរ ថតវីដេអូ និងឆែកឆេរវ៉ាលីសជាដើម។

ក្រសួងការបរទេសកម្ពុជា ​បញ្ជាក់ថា៖ «ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិន​សមរម្យ​របស់​អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នក​ដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវា​របស់​ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី»៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print