ដោយមានប្រវែង 22.13 គីឡូម៉ែត្រ ឆ្លងកាត់ភ្នំទៀនសាន ក្នុងចំណុចកណ្តាលនៃតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គឺរ ភាគពាយ័ព្យប្រទេសចិន ផ្លូវរូងក្រោមដី ទៀនសាន សៀងលី បានកាត់បន្ថយពេលវេលាធ្វើដំណើរលើផ្លូវភ្នំយ៉ាងច្រើនពីច្រើនម៉ោងមកត្រឹម 20 នាទីប៉ុណ្ណោះ។ លើសពីនេះ ផ្លូវរូងក្រោមដីថ្មីនេះជួយកាត់បន្ថយបញ្ហារថយន្តដឹកទំនិញធ្យូងថ្ម ផលិតផលកសិកម្ម និងសត្វពាហនៈជាប់គាំងនៅលើផ្លូវភ្នំកោងរវាងផ្នែកខាងជើង និងខាងត្បូងនៃភ្នំទៀនសាន ដែលកកក្នុងរដូវរងា។
ផ្លូវរូងក្រោមដីវែងបំផុតនៅលើពិភពលោកនេះគឺជាគម្រោងដ៏សំខាន់មួយនៃផ្លូវល្បឿនលឿនអ៊ូរ៉ុមឈី-យូលី ដែលភ្ជាប់រដ្ឋធានីអ៊ូរ៉ុមឈីនៅភាគខាងជើងស៊ីនជាំងទៅកាន់ស្រុកយូលីនៅភាគខាងត្បូងស៊ីនជាំង។ ដូច្នេះ ជាមួយនឹងការបើកសម្ពោធជាផ្លូវការនៃផ្លូវរូងក្រោមដីទៀនសានសៀងលី ផ្លូវល្បឿនលឿន G0711 អ៊ូរ៉ុមឈី-យូលី ក៏បានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃដដែលនោះផងដែរ៕
...
រូបថត: TTXVN










