នគរបាលស្រុកគងពិសីបង្ក្រាបក្រុមបង្ហោះម៉ូតូតាមផ្លូវជាតិត្រូវបានឃាត់និងកោរសក់ចំនួន៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ អនុវត្ដតាមបទបញ្ជាលោក ឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ លេីករណីបង្រ្កាបក្មេងទំនើងមិនបង្អង់ដៃដោយបង្ក្រាបបានក្មេងបីនាក់នៅថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៥។

លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ បា​នឱដឹងថា​ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០​២៥ កម្លាំងព្រហ្មទណ្ឌ​សហការជា​មួ​យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវា​លនិងប្រជាការពារចុះស្ទាក់ចាប់បា​ន​ ក្រុមក្មេងទំនើងបង្ហោះម៉ូតូ​ ត្រង់ចំណុចភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបានឃាត់​សរុប​ ៣​នាក់÷

(១)-ឈ្មោះ ស៊ីន ផាន់នី ភេទប្រុស អាយុ១៥ឆ្នាំ​ នៅភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី​ អ្នកបេីកម៉ូតូបង្ហោះ​ (២)- ឈ្មោះ អុង សាងយូ ភេទប្រុ​ស​ អាយុ១៤ឆ្នាំ​ នៅភូមិឈើទាលជ្រុំ ឃុំវាល ស្រុកគងពិសី ជាអ្នកតោងពី​ក្រោយនិង

(៣)-ឈ្មោះ ទេស សិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិព្រៃខ្លុង ឃុំវាល ស្រុកគងពិសី ជាអ្នកជិះតាមថតសកម្មភាព​ រួចយកមកបង្ហោះតាម​ tik tok ។

ក្រោយឃាត់ពួកគេបានបញ្ជាក់ថា​ ពិតជាបានធ្វេីសក​ម្មភាពជិះម៉ូតូ​បង្ហោះនៅតាមផ្លូវជាតិលេខ៣​ ប្រាកដមែន​ កត្ដានេះជាគំនិតចង់បង្ហាញទេពកោសល្យនិងល្បីតាមtik tok &បណ្ដាញសង្គម​ ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតម៉ូតូ២គ្រឿង ម៉ាក HONDA DREAM សេរី២០២៤ ពណ៌ ខ្មៅ ផ្លាកលេខភ្នំពេញ1KY.2040 និងម៉ាក HONDA SCOOPY ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ផ្លាកលេខកំពង់​ស្ពឺ​1AA.2347 ដោយបានដករក្សាទុកតាមគោល​ការ​ណ៍របស់គណៈបញ្ជាការឯកភា​ពខេត្ដ​ រយៈពេល៩០ថៃ្ងឬអាចលេីសពីនេះតាមការស្រាវជ្រាវបន្ថែមអំពីប្រវត្ដិ​សកម្មភាពកន្លងមក។​

ជាក់ស្ដែងបានការអញ្ជេីញ​មាតាបិតា​ អាណាព្យាបាល​មកស្ដាប់ការសុំទោសធ្វើការអប់រំកិច្ចសន្យា ប្រគល់ឲ្យអាណាព្យាបាលអប់រំបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print