ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១២និង១៤នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ គួយ ចន ភេទប្រុស អាយុ៥៩ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង និងបែកប្រអប់ជើងខាងឆ្វេង មានអាសយដ្ឋាននៅភូមិខ្វាវ ឃុំចំបុី ស្រុកអង្គជ័យ ខេត្តកំពត ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមធ្វេីដំណេីរតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងបំណងឆ្ពោះទៅតាមបណ្តោយផ្លូវជាតិលេខ៤ទៅកេីតភ្លាមនោះស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូវីវ៉ា ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតទៅលិចជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូហុងដាឌ្រីមរងរបួសបាក់ជេីងខាងឆ្វេង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










