ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖​ សន្តិភាពគឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនកម្ពុជានិងថៃ ហើយក៏ជាការស្វែងរកឥតឈប់ឈររបស់ប្រទេសចិនដែរ

ចែករំលែក៖

ភ្នំពេញ​៖​ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀល​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២៥នេះថា៖​ សន្តិភាពគឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនកម្ពុជានិងថៃ ហើយក៏ជាការស្វែងរកឥតឈប់ឈររបស់ប្រទេសចិនដែរ។

លោកឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ​ បានបញ្ជាក់ថា​ បច្ចុប្បន្ន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន កំពុងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ នៅខេត្តយូណានប្រទេសចិន ព្រមទាំងមានតំណាងយោធានៃប្រទេសទាំងបី ចូលរួមផងដែរ។ 

លោក វ៉ាង វិនពីន​ បានបញ្ជាក់បន្ថែមថា​ យើងស្វាគមន៍បទឈប់បាញ់ដែលប្រកាសដោយកម្ពុជានិងថៃ ហើយនឹងបន្តដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយស្ថាបនាក្នុងការពង្រឹងបទឈប់បាញ់ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ និងបង្កើត  សន្តិភាពយូរអង្វែងរវាងភាគីទាំងពីរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print