ភ្នំពេញ៖ ម៉ូតូហុងដាឌ្រីមចំនួនពីគ្រឿងបានបេីកបុកគ្នាពេញទំហឹងបណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ ចំណែកភាគីម្ខាងទៀតរងរបួសស្រាល។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២២និង២០នាទី ថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ មានឈ្មោះ ផា ស្រីតូច ភេទស្រី អាយុ ២៣ឆ្នាំ រងរបួស ពកក្បាលខាងក្រោយ មានអាសយដ្ឋាននៅ ភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
ម៉ូតូទាំង២ទី១ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JD 2878 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1L 4581។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅទី៣រងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










