លោក ឃួង ស្រេង ទទួលអំណោយសាច់ជ្រូក៥តោនពីសប្បុរសជនម៉ុង ឬទ្ធី ដើម្បីយកទៅចែកវីរៈកងទ័ពជួរមុខ

ចែករំលែក៖

ភ្នំពេញ៖ អំណោយជាសាច់ជ្រូកចំនួន៥តោនត្រូវបាន លោកឧកញ៉ាម៉ុង ប្ញទ្ធីសមាជិកព្រឹទ្ធសភា ត្រូវបានតំណាងនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ យកចាត់ចែងតាមជាក់ស្ដែងជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ។
ពិធីប្រគល់និងទទួលអំណោយជាសាច់ជ្រូកខាងលើបានធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជាច្រើន រូបទៀត និងតំណាង លោក អ្នកឧកញ៉ាម៉ុង ប្ញទ្ធី សមាជិកព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ។
ក្នុងឱកាសនៃការទទួលអំណោយនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអរគុណចំពោះ លោក អ្នកឧកញ៉ាម៉ុង ប្ញទ្ធី លោកស្រី ដែលបានផ្តល់អំណោយជាសាច់ជ្រូកចំនួន៥តោន ជូនមករដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្ដមអ្នកឧកញ៉ាម៉ុង ប្ញទ្ធីនិងលោកជំទាវ ក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទៅបែងចែកជាក់ស្ដែងបន្តទៀត ។
សូមបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print