ខេត្តក្រចេះ៖ មេប៉ុស្តិ៍ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ត្រូវបានឃាត់ខ្លួនដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តក្រចេះកាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ។
ពាក់ព័ន្ធករណីខាងលើនេះយើងមិនទាន់ទទួលបានព័ត៌មានលម្អិតស្តីពីការបង្ក្រាបនិងឃាត់ខ្លួនអ្នកពាក់ព័ន្ធប៉ុន្មាននាក់និងដកហូតវត្ថុតាងអ្វីខ្លះនៅឡើយទេ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះលោក ហន ប៉ូច បានបញ្ជាក់ប្រាប់នគរវត្តតាមប្រព័ន្ធ telegram នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះថាកំពុងបន្តនីតិវិធីនិងអនុវត្តតាមច្បាប់។
យោងតាមព័ត៌មានបឋមបានបង្ហើបអោយដឹងថា មេប៉ុស្តិ៍ឃុំក្បាលដំរីឈ្មោះ ហម យូ កើតនៅថ្ងៃទី០១ មីនា ១៩៩៣ អត្តលេខ:៧៣៧៤៥ ឋានន្តរស័ក្តិ អនុសេនីយ៍ឯក ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរី មានអាសយ
ដ្ឋាននៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្កក្រចេះ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តក្រចេះដើម្បីសាកសួរនិងបន្តនីតិវិធី៕ ដោយវណ្ណា










