Arsenal បិទបញ្ចប់ឆ្នាំ 2025 យ៉ាងរំជើបរំជួល ដោយបំបាក់ក្រុមចំណាត់ថ្នាក់លេខ 3 Aston Villa 4-1

ចែករំលែក៖

កាំភ្លើងធំ Arsenal រកបាន 4 គ្រាប់នៅតង់ទីពីរ ខណៈដែលពួកគេបានផ្តួលក្រុម Aston Villa នៅកីឡដ្ឋាន Emirates ដើម្បីបញ្ចប់ឆ្នាំ2025 ដោយមាន 5 ពិន្ទុដាច់នៅលើកំពូលតារាងនៃអង់គ្លេស Premier League ។

ខ្សែការពារកណ្តាល Gabriel Magalhaes ដែលទើបតែលេងលើកដំបូងរបស់គាត់ចាប់តាំងពីជាសះស្បើយពីរបួសក្នុងខែវិច្ឆិកា បានតែតបាល់បញ្ចូលទីនៅនាទីទី 48 ដើម្បីផ្តល់ឱ្យក្រុម Arsenal នាំមុខមុន។

បន្ទាប់មកក្រុមកាំភ្លើងធំបានបង្កើនការនាំមុខរបស់ពួកគេទៀតនៅពេលដែលប្រធានក្រុម Martin Odegaard បានដណ្តើមបាល់នៅផ្នែកកណ្តាល មុនពេលបញ្ជូនបាល់យ៉ាងល្អទៅកាន់ Martin Zubimendi ដែលបានទាត់កាត់ Martinezចូលទីបាន ។

Leandro Trossard បានបន្ថែមមួយគ្រាប់ទីបីរបស់ម្ចាស់ផ្ទះ នៅពេលដែលគាត់បានស៊ុតបាល់ចូលទៅក្នុងសំណាញ់ពីគែមនៃតំបន់គ្រោះថ្នាក់ និងបន្ទាប់ពីការត្រួតពិនិត្យយ៉ាងយូរសម្រាប់ offside ដោយជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR)។ ហើយកីឡាករបម្រុង Gabriel Jesus បានធានាថា វាជារាត្រីដ៏គួរឱ្យចងចាំសម្រាប់ក្រុមកាំភ្លើងធំ ដោយរកបានគ្រាប់បាល់ួីបួន មុនពេល Ollie Watkins ស៊ុតបញ្ចូលទីចុងម៉ោង ដើម្បីផ្តល់ឱ្យ Aston Villa នូវគ្រាប់បាល់លួងចិត្ត។

...

ចំណែកក្រុម Manchester United បានត្រឹមស្មើ 1-1 ដោយក្រុមបាតតារាង Wolverhampton Wanderers ដែលប្រមូលបានពិន្ទុទីបីរបស់ពួកគេក្នុងរដូវកាលនេះ ខណៈដែល Bournemouth ដណ្តើមបានមួយពិន្ទុដោយលេងស្មើគ្នា 2-2ជាមួយក្រុមតោខៀវ Chelsea៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print