ប្រធានាធិបតីអ៊ុយក្រែនចង់អោយមានកងទ័ពអាមេរិកឈរជើង ជួយការពារ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី៣០ ខែធ្នូ បាននិយាយថាទីក្រុងកៀវបាន និងកំពុងពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនស្ដីពីលទ្ធភាព នៃវត្តមានកងទ័ពអាមេរិកនៅលើទឹកដីអ៊ុយក្រែន ជាផ្នែកមួយនៃការធានាសន្តិសុខ ហើយក៏បានលើកឡើងផងដែរនូវអ្វីដែលលោកហៅថាជាការវាយប្រហារក្លែងក្លាយលើភូមិគ្រឹះរបស់ លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន។

លោក ហ្សេលេនស្គីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុង WhatsApp chat ថាទីក្រុងកៀវមានការប្ដេជ្ញាចិត្តចំពោះការបន្តកិច្ចចរចាស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមដែលបង្កឡើង ដោយការឈ្លានពានពីរុស្ស៉ីចាប់តាំងពីឆ្នាំ២០២២មក ហើយលោកត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនបាននិយាយថារូបលោក និងលោក ហ្សេលេនស្គីខិតកាន់តែជិតទៅរកកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាម បើទោះជាលោកទទួលស្គាល់នៅមានបញ្ហាស្មុគស្មាញមួយចំនួននៅមិនទាន់ត្រូវបានដោះស្រាយក៏ដោយ។ លោក ត្រាំ ក៏បានឱ្យដឹងដែរថាកិច្ចព្រមព្រៀងមួយស្ដីពីការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន សម្រេចបាន៩៥ភាគរយ ហើយរំពឹងថាបណ្ដាប្រទេសអឺរ៉ុបនឹងចូលរួមចំណែកយ៉ាងធំជាមួយការគាំទ្រពីសហរដ្ឋអាមេរិក៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print