សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ៣ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល ៣ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ។

បើតាមមន្ត្រីជលផលខេត្តកំពង់ចាម បានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ គឺខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកំពង់សៀម កម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សៀម អាជ្ញាធឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ និងសហគមន៍នេសាទដំរីឆ្លង ដឹកនាំដោយឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចំនួន ០៣ករណី ដោយរុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖

ករណីទី០១-ឧបករណ៍លូស្បៃមុងចំនួន ០៦មាត់-របាំងស្បៃមុងប្រវែង ១៨០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៩០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ០២គីឡូក្រាម នៅចំណុចវាលកន្ទិល ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ករណីទី០២-ឧបករណ៍ស្បៃមុងចំនួន ០៥មាត់-របាំងស្បៃមុងប្រវែង ១៥០ ម៉ែត្រ -បង្គោលចម្រឹងចំនួន ៧៥ ដើម -ចាក់លែងត្រីចម្រុះទម្ងន់០៣គីឡូក្រាម
នៅចំណុចចុងក្រពើចាស់ ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ករណីទី០៣-ឧបករណ៍ស្បៃមុងចំនួន ០៨មាត់-របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១២០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ០៣គីឡូក្រាម នៅចំណុចរាំងជ្រុំ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

...

មន្ត្រីដដែល ឲ្យដឹងទៀតថា ទិសដៅបន្តសមត្ថកិច្ចយើង នឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print