បទវិភាគ៖ទស្សនវិស័យ២០២៦៖ប្រទេសចិននឹងធ្វើជាយុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចសកលជាបន្តបន្ទាប់

ចែករំលែក៖

អន្តរជាតិ ៖ ឆ្នាំ​២០២៦ ជា​ឆ្នាំ​ចាប់​ផ្តើ​ម​នៃការអនុវត្ត​ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥របស់ប្រទេស​ចិន​ ក្នុ​ងនាម​ជា​ឧបករណ៍សម្រាប់​គ្រប់គ្រង​សេដ្ឋកិច្ច​ប្រក​បដោយ​លក្ខណៈពិសេស​ចិន​ ផែនការ​៥ឆ្នាំបាន​ប្រកាស​ព័ត៌មាន​ជា​ច្រើន​ទៅកាន់​ពិភពលោក ដូច​ជា​ទិសដៅការ​អភិវឌ្ឍ​ន៍​ ការចង្អុលបង្ហាញ​ផ្នែកខាងគោលនយោបាយ​ និង​មធ្យោបាយ​ក្នុងការអនុវត្ត​កំណែទម្រង់​របស់​ប្រទេស​ចិន​រយៈពេល​៥ឆ្នាំ ។ ប្រព័ន្ធសារព័ត៌មាន​បរទេស​ជា​ច្រើន​សម្គាល់ឃើញថា ក្នុង​បរិបទ​ដែល​សេដ្ឋកិច្ច​សកល​មាន​អស្ថិរភាព​កើនឡើងកាន់តែខ្លាំង​ឡើង​ៗ ប្រទេស​ចិន​បាន​និង​កំពុង​បង្កើត​មូលដ្ឋាន​គ្រឹះសេដ្ឋកិច្ច​តាម​រយៈអនុវត្ត​គោលនយោបាយ​កាន់តែមានភាពម្ចាស់ការ​និង​កាន់តែ​នឹង​នរ​ ក្នុ​ងន័យ​ជំរុញ​ការច្នៃប្រឌិតថី្ម និង​ពង្រីក​តម្រូវ​ការ​ក្នុង​ស្រុក​ ព្រមទាំង​រក្សា​ស្ថិរភាព​នៃ​គោលនយោបាយ​ម៉ាក្រូ ។
ស្ថានីយ​ទូរទស្សន៍Sky News របស់ប្រទេស​អង់គ្លេសបានចុះ​ផ្សាយ​​ថា ​ការដែលសេដ្ឋកិច្ចប្រទេស​ចិន​សម្រេច​បាន​សមិទ្ធផល​ដ៏ធំធេងនេះ មិនមែនជារឿងចៃដន្យទេ នេះគឺ​បាន​ ​មក​ពី​ការ​គ្រោង​ផែនការ​រយៈពេល​យូរ ផ្តល់​ការ​គាំទ្រ​ដល់​ផលិតកម្ម​​ក្នុង​ស្រុក​ ពង្រីក​ប្រភេទ​វិស័យឧស្សាហកម្ម បង្កើន​ការ​វិនិយោគ ​ក្នុង​ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែមខ្ពស់ជាដើម​ ​ជា​មួយ​គ្នា​នេះដែរ ក៏បានឆ្លុះបញ្ចាំងឱ្យ​ឃើញនូវ​ជំនឿចិត្ត​របស់​ចិន​ចំពោះ​មាគ៌ា​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​របស់​ខ្លួន​ផង​ដែរ ។
នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ ថា ល្បឿន​កំណើន​សេដ្ឋកិច្ច​របស់​ចិន​នៅឆ្នាំ​២០២៥នឹង​ឡើង​ដល់​៥ភាគរយ បាន​លើក​កម្ពស់​០,២ភាគរយ​ បើប្រៀបធៀប​នឹង​«របាយការណ៏ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក»ដែល​ប្រកាស​​នៅ​ខែតុលា​ ឆ្នាំ​២០២៥ ។ លោកស្រី Kristalina Georgieva អគ្គនាយក​នៃ​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានសម្តែង​ថា ដោយ​ទទួល​បាន​ការ​គាំទ្រផ្នែក​ខាង​គោលនយោបាយ​កាន់តែខ្លាំងឡើង​ អាច​ជឿជាក់បានថា សេដ្ឋកិច្ច​ចិន​នឹង​សម្រេចបាននូវ​កំណើន​កាន់តែ​ខ្លាំង​នៅពេល​អនាគត ។
ក្នុង​អំឡុង​ពេល​៥ឆ្នាំ​ចុងក្រោយ​ដែល​ជំរុញ​ការ​អនុវត្ត​​ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ជានិច្ច​កាល ប្រទេស​ចិន​តែងតែខិត​ខំប្រឹង​ប្រែង​ពួតដៃជា​មួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ក្នុង​នោះ​បូក​រួម​ទាំង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ ដើម្បី​ទទួល​បាន​ការ​អភិវឌ្ឍ​រួម​ និង​កិច្ច​សហប្រតិបតិ្តការ​ឈ្នះ-ឈ្នះ ដែល​បាន​ផ្តល់​កាលានុវត្ត​ភាព​ថ្មី​ដល់​សេដ្ឋកិច្ច​សកល​តាម​រយៈសមិទ្ធផល​នៃ​ការ​ធ្វើ​ទំនើបកម្ម​តាម​បែបផែន​ចិន​ និងបាន​ក្លាយ​ជា​ម៉ាស៊ីន​បញ្ឆោះនៃ​កំណើន​សេដ្ឋកិច្ច​សកល​ និង​ប្រភព​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាពច្នៃប្រឌិត​ថ្មី ។ បច្ចុប្បន្ននេះ ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​ឯកសារស្តីពី​ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ”​ ​ជា​មួយ​ប្រទេស​ចំនួនជាង​១៥០ និង​អង្គការ​អន្តរជាតិ​ចំនួន​ជាង​៣០ ។ គម្រោង​ផ្លូវដែកចិន-ឡាវ ផ្លូវរថភ្លើងល្បឿនលឿនJakarta-Bandung កំពង់ផែChancay និង​ផ្លូវ​ដែក​Mombasa–Nairobi ​ជាដើម​បាន​ជំរុញ​ការ​បង្កើត​និម្មាបនកម្មថី្មនៃ​ការ​តភ្ជាប់​គ្នា “គម្រោងតូចនិងឆ្លាត”ដែល​ពាក់ព័ន្ធ​ដល់​ជីវភាពរស់​នៅរបស់ប្រជាជន​ជា​ច្រើន​ត្រូវ​បាន​អនុវត្ត​ ដែលបានលើក​កម្ពស់​សុខុមាលភាព​របស់ប្រជាជននៃ​ប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ”​ប្រកប​ដោយ​ប្រសិទ្ធភាព ។
ឥស្សរជនអន្តរជាតិ​កាន់តែច្រើន​ឡើង​ៗ​បាន​យល់​ឃើញថា ប្រឈម​មុខ​នឹងការសាកល្បង​នៃបញ្ហាសកល​ ដូច​ជា​កម្លាំង​ជំរុញ​កំណើន​សេដ្ឋកិច្ច​មិន​គ្រប់គ្រាន់ អសមភាពប្រាក់ចំណូល​កាន់តែធ្ងន់​ធ្ងរ សភាពការណ៍​បំពុល​បរិស្ថាន​និង​បម្រែបម្រួល​អាកាសធាតុមាន​ភាពកាន់តែតានតឹង គាំពានិយម ​និង​ឯកតោភាគីនិយម​បាន​ងើបឡើង​វិញ​ជា​ដើម​ ទស្សនៈអភិវឌ្ឍ​ន៍ថ្មី​ស្តីពី​ការ​ច្នៃប្រឌិត​ថ្មី សម្របសម្រួល​ បៃតង​ បើក​ចំហ និង​ចែក​រំលែក​ជា​មួយគ្នា​ដែល​បានលើក​ឡើង​ដោយ​ប្រទេស​ចិន​ មាន​សារៈសំខាន់​ជាសកល​ ដែល​បាន​មាន​អំណោយ​ផល​ដល់ការចង្អុលបង្ហាញ​សកលដើម្បី​ឆ្លើយ​តប​នឹង​ការសាកល្បងការ​អភិវឌ្ឍន៍ និង ​អំណោយផល​ដល់​ការជំរុញ​អភិវឌ្ឍ​ន៍​រយៈពេល​យូរ​របស់​សង្គម​មនុស្សជាតិ​ផង​ដែរ ។

ជា​ពិសេស នៅថ្ងៃទី​១៨ ខែ​ធ្នូ​ កំពង់ផែពាណិជ្ជកម្ម​សេរីហៃណានបានដាក់​ឱ្យដំណើរ​ការ​នូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូលជាផ្លូវការ ប្រការ​នេះ​ជា​វិធានការ​ដ៏​​សំខាន់​​របស់​ប្រទេស​ចិន​ដែល​នឹង​បន្តពង្រីកការបើក​ទូលាយ​ចំពោះ​បរទេស​ប្រកប​ដោយ​កម្រិតខ្ពស់ និង​ជំរុញ​ការ​បង្កើត​សេដ្ឋកិច្ច​សកល​បែប​បើក​ទូលាយដោយ​មិន​ងាករេ​ ។​ មតិអន្តរជាតិ​បានកត់​សម្គាល់​ជាទូទៅថា ​កំពង់ផែ​ពាណិជ្ជកម្មសេរី​ហៃណាន​​ដាក់​ឱ្យ​ដំណើរការ​នូវប្រតិបត្តិការ​គយ​ពិសេស​នៅកោះ​ទាំងមូល​ វាមិនត្រឹមតែ​ផ្តល់កម្លាំង​ចលករ​ដល់​ការបង្កើតនិម្មាបនកម្ម​អភិវឌ្ឍន៍ថ្មី​របស់ចិន​ប៉ុណ្ណោះទេ​ ថែមទាំង​បានក្លាយ​ជា​តំប​ន់​ដែលទទួល​ប្រជា​ប្រិយ​ភាព​ថ្មីសម្រាប់​ទូទាំង​ពិភពលោកក្នុងការ​ចែករំលែក​កា​លា​នុវ​ត្ត​ភាព​អភិវឌ្ឍន៍ផងដែរ ។
“ឆ្ពោះទៅមុខ​ដោយទប់ទល់នឹងកម្លាំងសម្ពាធ ឆ្ពោះទៅកាន់​ទិសដៅ​កាន់តែ​ថ្មី​និង​កាន់តែ​ល្អប្រសើរ​​”! ក្នុ​ងឆ្នាំ​ថ្មី ប្រទេស​ចិន​នឹង​ខិត​ខំប្រឹង​ប្រែងមិនងាករេក្នុងការ​អនុវត្ត​ ការងាររបស់ខ្លួនយ៉ាងល្អ ​ចែក​រំលែក​វិភាគទាននៃការអភិវឌ្ឍជា​មួយ​ពិភពលោក ដើម្បី​​ជំរុញ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ចឱ្យ​​រីក​ចម្រើន​ទៅកាន់​ទិសដៅ​​ប្រកប​ដោ​យ​ការ​បើក​ចំហ បរិយាបន្ន ផ្តល់​ផល​ប្រយោជន៍​​ជា​ទូទៅ ប្រកបដោយ​តុល្យភាពនិង​ឈ្នះ-ឈ្នះ ព្រម​និង​ធ្វើ​ជា​យុថ្កា​សម្រាប់​លំនឹង​សេដ្ឋកិច្ចសកលឱ្យ​បាន​ល្អ​ជា​បន្តបន្ទាប់ ។ ប្រឈម​នឹង​សកល​លោក​ដែល​មាន​ភាព​បម្រែបម្រួលនិងភាពរង្គោះរង្គើ ប្រទេស​ចិន​ដែល​មាន​ការ​អភិវឌ្ឍ មាន​​វិបុលភាព​ មាន​ជំនឿចិត្តចំពោះខ្លួនឯង និងមានភាពបើក​ទូលាយកាន់តែ​ខ្លាំង​ឡើង​ៗ​ ពិត​ជា​នឹង​រួម​ចំណែក​​កាន់តែធំ​ដល់​ពិភពលោក​ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print