លោកស្រីបណ្ឌិត ជា សិរី បង្ហោះសារឈឺចាប់ ក្រោយយោធាថៃបាញ់ប្រាង្គប្រសាទ ដែលដាក់លើ«ក្រដាស ៥ មុឺនរៀល»

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបង្ហោះសារឈឺចាប់ បង្ហាញពីរូបភាពប្រៀបធៀបកាលលោកស្រីទៅលេងប្រាសាទព្រះវិហារ ថ្ងៃ១៣ ខែមិនា ឆ្នាំ២០២៥ និង រូបភាពបង្ហោះតាមបណ្តាញសង្គម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។លោកស្រីមិនទប់ទឹកភ្នែកមិនបានទេ នៅពេលឃើញស្ថានភាពនេះ។

លោកស្រីបណ្ឌិត បានបន្តថា មានរូប១នោះ គឺលោកស្រីកាន់លុយខ្មែរក្រដាស ៥ មុឺន ដែលមានរូបប្រាង្គប្រសាទព្រះវិហារនៅលើនោះ ឥឡូវអស់ហើយ។ សល់តែរូបថត ការចងចាំ និងឈឺចាប់។

...

លោកស្រីបណ្ឌិត ជា សិរី សង្កត់ធ្ងន់ថា ការចាយប្រាក់រៀលដែលមានអត្តសញ្ញាណជាតិរបស់យើង គឺជាមោទនភាពរបស់យើង។ នេះជាវិធីមួយដើម្បីចូលរួមផ្សព្វផ្សាយឲ្យបានទំលំទូលាយបន្ថែមទៀតពីអត្តសញ្ញាណជាតិរបស់យើង ដល់ប្រជាជនយើងនិងយុវជនជំនាន់ក្រោយដែលមិនទាន់បានឃើញ និងជាពិសេស ដល់ភ្ញៀវបរទេសឲ្យយល់ពីកេរដំណែលដ៏រុងរឿងរបស់យើង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print