ភ្នំពេញ៖ រថយន្តtoyota prius មួយគ្រឿងបេីកខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតរថយន្ត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទី រំលងអាធ្រាត្រចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ទល់មុខស្ថានទូតវៀតណាម ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក toyota prius ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BT 2831 ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ទិសដៅពី ជើងទៅត្បូងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុ សង្ស័យអ្នកបេីកងងុយដេកងោកមួយភាំង ទេីបធ្វើឲ្យរថយន្តជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទេចស្រុញផ្នែកខាងមុខគាប់ជាប់និងទ្រូងផ្លូវ ខូចខាតតិចតួច ។
ករណីនេះអ្នកបេីកបររបួសតិចតួច បានគេចេញទៅបាត់ ។
ក្រោយកេីតហេតុ នៅសល់តែរថយន្ត ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយ ៕
ដោយ៖សុខាសែនជ័យ









