នគរបាលស្រុកមុខកំពូលស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ផ្លោះរបងចូលលួចសម្ភារៈ និងប្រហុក១០គីឡូក្រាម

ចែករំលែក៖

ខេត្តកណ្តាល÷ ជនសង្ស័យម្នាក់ដែលជំនាញខាងផ្លោះរបងចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូលស្រាវជ្រាវនិងឃាត់ខ្លួនបានហើយ បន្ទាប់ពីធ្វើសកម្មភាពចូលលួចសម្ភារៈផ្ទះបាយ និងប្រហុករបស់ជនរងគ្រោះ រួចរត់គេចខ្លួនបានប៉ុន្មានថ្ងៃ។

លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១ មករា ២០២៦ ពាក់ព័ន្ធករណីលួច (ផ្លោះរបង) ដែលបានកើតឡើងកាលពីថ្ងៃទី២៥ ធ្នូ ២០២៥ វេលាម៉ោង ១៤:០០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។ លោកអធិការបានបន្តថា ជនរងគ្រោះឈ្មោះ រាម ឈុនលាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ។ ចំណែកជនសង្ស័យឈ្មោះ ណាត នី ហៅឆាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបញ្ជាក់ទៀតថា កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពផ្លោះរបងចូលលួចសម្ភារៈផ្ទះជនរងគ្រោះចំនួន ២លើកមកហើយ។ នៅថ្ងៃកើតហេតុ ជនសង្ស័យបានផ្លោះរបងចូលលួចយកកង់១គ្រឿង, ឆ្នាំងចំហុយអគ្គិសនី១, កង្ហារ១គ្រឿង, ចង្រ្កានហ្គាស២គ្រឿង និងប្រហុក១០គីឡូក្រាម ដោយបោះចេញមកក្រៅរបង។ ពេលកំពុងប្រមូលច្រកការុងបម្រុងជិះកង់គេចខ្លួន ស្រាប់តែមានអ្នកឃើញស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ។

...

លុះព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ទើបជនរងគ្រោះមកមើលផ្ទះឃើញស្នាមផ្លោះរបងនិងបាត់សម្ភារៈក៏រាយការណ៍ជូនសមត្ថកិច្ច។ ក្រោយការស្រាវជ្រាវកំណត់មុខសញ្ញាបាន នៅថ្ងៃទី១ មករា ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យ និងធ្វើតេស្តទឹកនោមឃើញលទ្ធផល វិជ្ជមាន (+)។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print