លោកអភិបាលខេត្តស្វាយរៀង នាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​បណ្ឌិត ជូនដល់គ្រួសារវីរជនជួរមុខ ដែលបានពលីក្នុងសមរភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាគោលនយោបាយរបស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៨០លានរៀល ប្រគល់ជូនម្តាយ​ និងកូនរបស់សពលោកវរសេនីយ៍ត្រី​ ម៉ៅ​ កុសល្យ​ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីនៅសមភូមិមុខ​ នៅទិសបឹងត្រកួន ខេត្តបន្ទាយមានជ័យ​ បច្ចុប្បន្នមានស្រុកកំណេីតនៅភូមិបាសាក់​ ឃុំបាសាក់​ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានចាត់ទុកមរណភាពរបស់លោកវរសេនីយ៍ត្រី​ ម៉ៅ​ កុសល្យ​ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ គឺការបាត់បង់នូវវីរយុទ្ធជនប្រកបដោយមានសិកាស្នេហាជាតិមាតុភូមិ តស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានក្នុងការការពារបូរភាពទឹកដី រហូតដល់ថ្ងៃអវសាននៃជីវិត។ អំពើល្អ និងការតស៊ូបង្ហាញឆន្ទៈដ៏មុតមាំដល់នាទីចុងក្រោយរបស់លោក នឹងនៅតែស្ថិតក្នុងការចងចាំសម្រាប់ក្រុមគ្រួសារ និងជនរួមជាតិខ្មែរ ទាំងអស់គ្នា។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានចូលរួមរំលែកទុក្ខ​ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី ម៉ៅ​ កុសល្យ​សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print