អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ចំនួន៣ខ្នងរួមទាំងសម្ភារៈមួយចំនួនធំនៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងរួមទាំងសម្ភារៈក្នុងនោះមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញផ្សែងហុយយ៉ាងខ្មួលខ្មាញ់លាយឡំនឹងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះកើតហេតុខាងលើ រួចបន្តឆេះរាលដាលទៅលើផ្ទះក្បែរៗគ្នាផ្សេងៗទៀតសរុបចំនួន៣ខ្នងផ្ទះ ហើយជាបន្ទាន់នោះដែរពួកគាត់ក៏បាននាំគ្នាទាញទុយយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់។ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។ ក្រោយពីទទួលដំណឹងខាងលើ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅចេញទៅជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញបើកប្រតិបត្តិការបាញ់ពន្លត់ចប់ឃើញថាកម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣៣គ្រឿង ដោយក្នុងនោះដែរមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។

...

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទថ្មក្រោមឈើលើ ទំហំ (៥ម៉ែត្រ x ៧ម៉ែត្រ) ឆេះខូចខាតផ្ទះថ្មក្រោមឈើលើចំនួន០៣ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង និងឆេះផ្ទះថ្មក្រោមឈើលើចំនួន០៣ខ្នង ខូចខាត៥០%។ ចំពោះ ករណីខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានសម្អាតចប់នៅម៉ោង ៧និង២០នាទីយប់នាថ្ងៃខែឆ្នាំដដែល។ ចំពោះមូលហេតុគ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវ៕ .ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print