ម៉ូតូហុងដាឌ្រីម២គ្រឿងជិះលឿនគៀបជាប់គ្នារងរបួស២នាក់

ចែករំលែក៖

ភ្នំពេញ៖​ ម៉ូតូហុងដាឌ្រីមចំនួន២គ្រឿងបានជិះស្របទិសគ្នាលឿនគៀគាបជាប់គ្នាបណ្តាលឲ្យដួលរងរបួស២នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង២១នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មានឈ្មោះ មុំ មករា ភេទស្រី អាយុ១៨ឆ្នាំ រងរបួសបែកមាត់ មានអាសយដ្ឋាននៅភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវ ។
ជនរងគ្រោះទី២មានឈ្មោះ ផាន់ សូនី ភេទស្រី អាយុ២៩ឆ្នាំ រងរបួសបែកក្បាលនិងបែកមាត់មានអាសយដ្ឋាន ភូមិទួលសាំង ឃុំកោះសំពៅ ស្រុកពាមជរ៍ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ម៉ូតូទាំងពីរគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងលឿនលុះមកដល់ចំណុចកេីតហេតុក៏គៀគាបជាប់គ្នាបណ្តាលឲ្យដួលទៅនិងថ្នល់រងរបួសទាំងសងខាង។

...

ក្រោយកេីតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ​ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print